“ជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីបង្ការជាមុនសំដៅធានាភាពស៊ាំសហគមន៍ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ឆ្នាំ២០២៥”
Cambodia News/
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៅ ថ្ងៃទី១៨ខែ ខុសភា ឆ្នាំ២០២៥បានចេញលិខិតជម្រាបជូនឯកឧត្តមអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត ឯកឧត្តម លោកជំទាវ លោក លោកស្រីនាយកមន្ទីរពេទ្យជាតិ ឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី ខេត្ត ជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ រំលឹកដល់ប្រជាជនអាយុចាប់ពី១២ឆ្នាំឡើង ដើម្បីបង្ការជាមុនសំដៅ ធានាភាពស៊ាំសហគមន៍ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ឆ្នាំ២០២៥។
១. ផ្តល់វ៉ាក់សាំងកូវីដ-១៩ ជាប្រចាំនៅគ្រប់មូលដ្ឋានសុខាភិបាលសាធារណៈរួមមានមន្ទីរពេទ្យជាតិ និងមណ្ឌលសុខភាព។
២. ផ្តល់វ៉ាក់សាំងកូវីដ-១៩ ដោយរួមបញ្ចូលជាមួយសកម្មភាពចុះផ្តល់សេវាសុខភាពមូលដ្ឋាន
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុវត្តសេចក្តី ណែនាំនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕