រដ្ឋសភាសហការជាមួយក្រសួងចំនួន២ រៀបចំវេទិកាផ្សព្វផ្សាយស្ដីពី “ប្រព័ន្ធគាំពារសង្គមនៅប្រទេសកម្ពុជា”

Cambodia News/

ភ្នំពេញ ៖ គណ:កម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ បានសហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រៀបចំវេទិកាផ្សព្វផ្សាយ ស្ដីពី “ប្រព័ន្ធគាំពារសង្គមនៅប្រទេសកម្ពុជា” នៅវិមានរដ្ឋសភា។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបើកវេទិកា ដោយមានសុន្ទរកថាស្វាគមន៍ដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីត យុទ្ធជន យុវនីតិសម្បទា បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី (គ៨) នៃ រដ្ឋសភា សុន្ទរកថាគន្លឹះ ដោយ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានិងសុន្ទរកថាគន្លឹះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

វេទិកាផ្សព្វផ្សាយ ស្ដីពី “ប្រព័ន្ធគាំពារសង្គមនៅប្រទេសកម្ពុជា” មានអ្នកចូលរួមប្រមាណជិត ៣០០នាក់ ជាសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានសភាទាំងពីរ ព្រមទាំងដៃគូពាក់ព័ន្ធមួយចំនួនទៀត៕

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close