ទិន្នន័យស្ទង់មតិស្តីពីចំណាប់អារម្មណ៍ល្អរបស់ប្រទេសអាមេរិកឡាទីនចំពោះប្រទេសចិន

Cambodia News/

ក្នុងឱកាសខួប១០ឆ្នាំនៃការដាក់ឱ្យដំណើរការជាផ្លូវការនូវវេទិកាចិន-អាមេរិកឡាទីន ដើម្បីសិក្សាស្វែងយល់ឱ្យបានគ្រប់ជ្រុងជ្រោយនូវការយល់ដឹងនិងចំណាប់អារម្មណ៍របស់អ្នកផ្តល់ទទួលបទសម្ភាសន៍អាមេរិកឡាទីនចំពោះភាពជាអ្នកដឹកនាំរបស់ប្រមុខរដ្ឋចិន ទស្សនៈនិងសមិទ្ធផលនៃការធ្វើទំនើបកម្មតាមបែបផែនចិន សមិទ្ធផលជាក់ស្តែងនៃការកសាង”សហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ” ឥទ្ធិពលរបស់ចិននៅអាមេរិកឡាទីន  ដើម្បីវាយតម្លៃជាប្រព័ន្ធអំពីការយល់ឃើញរបស់ប្រជាជនចំពោះទំនាក់ទំនងចិននិងអាមេរិកឡាទីន    បណ្តាញទូរទស្សន៍CGTNនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានសហការជាមួយសាកលវិទ្យាល័យ San Martín de Porres របស់ប្រទេសប៉េរូ  មជ្ឈមណ្ឌលស្រាវជ្រាវនយោបាយ និងសេដ្ឋកិច្ចចិន-អាមេរិកឡាទីន និងសាកលវិទ្យាល័យ Santiago របស់ប្រទេសស៊ីលី  ដើម្បីធ្វើការស្ទង់មតិចំនួនអ្នកផ្តល់បទសម្ភាសន៍ចំនួន ២៥០០ នាក់មកពីប្រទេសអាមេរិកឡាទីនចំនួន១០។

អ្នកផ្តល់បទសម្ភាសន៍៥២,៧ភាគរយសម្គាល់ឃើញថា ប្រមុខរដ្ឋចិនប្រកបដោយភាពជាអ្នកដឹកនាំជាង ឯអ្នកផ្តល់បទសម្ភាសន៍១៥,៦ភាគរយសម្គាល់ឃើញថា  ប្រមុខរដ្ឋអាមេរិកប្រកបដោយភាពជាអ្នកដឹកនាំជាង។ អ្នកផ្តល់បទសម្ភាសន៍៩៤,៨ភាគរយសម្គាល់ឃើញថា  ប្រទេសចិនគឺជាប្រទេសជោគជ័យ។ អ្នកផ្តល់បទសម្ភាសន៍៨១,៨ភាគរយសម្គាល់ឃើញថា   ទំនាក់ទំនងចិន-អាមេរិកឡាទីនបច្ចុប្បន្នកំពុងរក្សានិន្នការអភិវឌ្ឍន៍ដ៏ល្អប្រសើរ ។អ្នកផ្តល់បទសម្ភាសន៍៨០,៤ភាគរយបានវាយតម្លៃជាវិជ្ជមានចំពោះឥទ្ធិពលនៃគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” ចំពោះការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃបណ្តាប្រទេសនៅអាមេរិកឡាទីន៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close