កូនអ្នកភូមិបូរីកីឡាខ្លះ មិនបានទៅរៀន
រយៈពេលប្រមាណ ១ សប្ដាហ៍មកនេះ បន្ទាប់ពីក្រុមហ៊ុន ផានអ៊ីមិច ឈូសឆាយផ្ទះរបស់អ្នកភូមិបូរីកីឡាចោលអស់ កូនរបស់ពួកគាត់ភាគច្រើនមិនបានទៅសាលារៀនដូចកាលពីមុនទៀតឡើយ ដោយសារតែគ្មានទីជម្រកស្នាក់នៅ គ្មានសំលៀកបំពាក់ និងសម្ភារៈសិក្សា ។
យុវសិស្សម្នាក់រៀនថ្នាក់ទី ១២ នៃវិទ្យាល័យបាក់ទូក បាននិយាយថា នាងមិនបានទៅរៀនប្រមាណ ១ សប្ដាហ៍កន្លងមកហើយ ដោយសារតែនាងនៅចាំផ្ទះ ឪពុកម្ដាយទៅធ្វើការខ្លាចក្រុមហ៊ុនមកវាយកម្ទេចផ្ទះយកឥវ៉ាន់ចេញ មិនទាន់ដូចអ្នកមុនទៀត។
នៅថ្ងៃទី ៩ មករា ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងជាតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន បាននិយាយថា លោកនឹងផ្ញើលិខិតទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីសុំឲ្យលោក ជំរុញក្រុមហ៊ុន ផានអ៊ីមិច ឲ្យទទួលខុសត្រូវចំពោះការខកខានមិនបានទៅរៀនរបស់កូនអ្នកភូមិនៅ បូរីកីឡា៕