កម្មកររោងចក្រ H&Lជាង​​​៣៣នាក់ដួលសន្លប់បន្ត​​បន្ទាប់គ្នាដោយមិន​​ដឹងពីមូលហេតុ

Cambodia News

ដោយ៖ ហេង នាង

ភ្នំពេញ៖ កាលពីថ្ងៃទី១៣ កញ្ញា ២០១២ កម្មការិនីរោងចក្រ H&L មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងភូមិ ក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ប្រមាណ៣៣នាក់បានដួលសន្លប់ជាបន្តបន្ទាប់។ កម្មករដែលរងគ្រោះទាំងអស់ ត្រូវបានរថយន្តសង្គ្រោះដឹកទៅសង្គ្រោះ នៅមន្ទីរពេទ្យព្រះកុសុមៈភ្លាមៗផងដែរ ។

ពាក់ព័ន្ធនឹងករណីដួសសន្លាប់នេះ បានឲ្យដឹងថា នៅវេលាកើតហេតុខាងលើ មានកម្មករតែពីរនាក់ទៅបីនាក់ទេ ដែលបានពុល ទន់ដៃទន់ជើង ហើយដួលជាបណ្តើរៗ បន្ទាប់មកក៏មានកម្មករដូចគ្នាមកជួយ ដោយមានសភាពភ័យស្លន់ស្លោផងនោះ ក៏ធ្វើឲ្យ ពួកគេភ័យទន់ដៃទន់ជើងតាមគ្នារហូតដល់៣៣នាក់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញ បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីស្រាវជ្រាវរកមូល ហេតុនៃការពុលនេះ ប៉ុន្តែនៅពេលនេះសមត្ថកិច្ចមូលដ្ឋានមិនទាន់បានឲ្យដឹងច្បាស់ថាបណ្តាលមកពីមូល ហេតុអ្វីប្រាក នោះទេ៕

Related Articles

Back to top button
Close
Close