សកម្មភាពចាក់បញ្ចាំងភាពយន្ត«Ne Zha 2»ប្រារព្ធនៅទីក្រុងញូវយ៉ក
Cambodia News
ថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០២៥តាមម៉ោងក្នុងតំបន់ សកម្មភាពចាក់បញ្ចាំងភាពយន្ត«Ne Zha 2»ដែលសហការរៀបចំដោយរដ្ឋបាលជាតិភាពយន្តចិន អគ្គស្ថានីវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងក្លឹបសៀវភៅចិនបានប្រារព្ធនៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក។
អ្នកទទួលខុសត្រូវអគ្គស្ថានីវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនប្រចាំអង្គសហប្រជាជាតិនិងអាមេរិកខាងជើងបានថ្លែងថា បន្ទាប់ពីភាពយន្តគំនូរជីវចល«Ne Zha 2»ចាក់បញ្ចាំងនៅអាមេរិកខាងជើងបានធ្វើឱ្យប្រជាជនក្នុងតំបន់ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះវប្បធម៌ចិន ជំរុញយ៉ាងខ្លាំងដល់ការផ្លាស់ប្តូរវប្បធម៌រវាងចិននិងអាមេរិកខាងជើង។នេះគឺសមស្របនឹងកម្រិតខ្ពស់នៃគោលដៅគំនិតផ្តួចផ្តើមរបស់អង្គការសហប្រជាជាតិដែលអរិយធម៌នៃគ្រប់ប្រទេសនានារៀនសូត្រគ្នាទៅវិញទៅមក។បច្ចុប្បន្ននេះចំណូលបានមកពីការលក់សំបុត្រភាពយន្តនេះបានបង្កើតកំណត់ត្រាថ្មីជាច្រើនក្នុងប្រវត្តិសាស្ត្រភាពយន្ត ក្លាយទៅជាសកម្មភាពវប្បធម៌មួយដែលពិភពលោកទាំងមូលចាប់អារម្មណ៍។
លោកXu Haoliangអនុអគ្គលេខាធិការអង្គការសហប្រជាជាតិបានថ្លែងថា ភាពយន្ត«Ne Zha 2»ចាក់បញ្ចាំងក្នុងប្រទេសនិងតំបន់ជាច្រើនលើពិភពលោកបានជំរុញដល់ការផ្លាស់ប្តូរប្រជាជននិងប្រជាជនរវាងចិននិងគ្រប់ប្រទេស។ ភាពយន្តនេះបានផ្សារភ្ជាប់ជាមួយប្រទេសផ្សេងៗនិងពហុវប្បធម៌តាមរយៈព្រេងនិទានទេវកថារបស់វប្បធម៌ប្រពៃណីចិន ធ្វើឱ្យទស្សនិកជនទទួលនូវចំណាប់អារម្មណ៍ដូចគ្នា៕