Cambodia News/

ចូលឆ្នាំថ្មីចិន តើត្រូវត្រៀមអ្វីខ្លះ? ចាំបាច់ត្រូវត្រៀមកាដូរបស់របរចូលឆ្នាំ ទៅជួបនឹងមនុស្សដែលយកចិត្តទុកដាក់ ។

សម្រាប់លោក Xi Jinping  ប្រធានរដ្ឋចិន   កិច្ចការមួយដែលចាំបាច់ត្រូវធ្វើមុនចូលឆ្នាំចិនគឺចុះមូលដ្ឋានសួរសុខទុក្ខប្រជាជននិងកម្មាភិបាល ដើម្បីចង់ដឹងថាតើអ្នកទាំងអស់គ្នាហូបចុកយ៉ាងដូចម្ដេច រស់នៅយ៉ាងដូចម្តេច ឆ្លងឆ្នាំថ្មីចិនបានល្អឬអត់ ស្ដាប់អំពីការប្រមូលផល និងបំណងប្រាថ្នារបស់ប្រជាជន។ 

ការដ្ឋាន  តំបន់ភ្នំ វាលស្មៅ  ទីក្រុងចំណាស់ ភូមិជនជាតិភាគតិច សួនវប្បធម៌  ។ល។  លោក Xi Jinping បានទៅសួរសុខទុក្ខមនុស្សជាច្រើន   មនុស្សកាន់តែច្រើនបានចងចាំពីប្រសាសន៍ដ៏កក់ក្តៅរបស់លោក ៖ «  ៥៦ ជនជាតិ ដូចផ្កា ៥៦ ទង ប្រជាជាតិចិនគឺជាមហាគ្រួសារមួយ ការកសាងប្រទេសទំនើបសង្គមនិយម មិនអាចបោះបង់ចោលជនជាតិណាមួយឡើយ» 

ពេលចូលឆ្នាំថ្មីចិន ប្រជាជនចិនមានបំណងប្រាថ្នាជាទូទៅមួយគឺសង្ឃឹមថា ជីវភាពរស់នៅកាន់តែល្អប្រសើរ  ហើយប្រទេសជាតិសុខសាន្តរីកចម្រើន។

បក្សកុម្មុយនីស្តចិនដែលស្ថិតក្រោមការដឹកនាំរបស់លោក Xi Jinping   មានគំនិតឯកភាពយ៉ាងខ្ពស់ចំពោះកិច្ចការដែលបក្សកាន់អំណាចមួយចាំបាច់ត្រូវធ្វើឱ្យបានល្អ    ធ្វើឱ្យប្រជាជនរស់នៅប្រកបដោយសុភមង្គល  ជាកិច្ចការចម្បង។

តម្កល់ទុកប្រជាជនក្នុងចិត្ត   ជើងដើរលើមាគ៌ាសច្ចធម៌ ដូចនេះមានទំនុកចិត្តខ្លាំង  ហើយពោរពេញដោយកម្លាំង៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close