ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី អញ្ជើដឹកនាំក្រុមការងារទាំងអស់ ចុះពិនិត្យការដ្ឋានសាងសង់ផ្លូវមួយខ្សែដែលភ្ជាប់ពីព្រំប្រទល់ស្រុកមោងឫស្សី មកឃុំព្រះផុស ស្រុកគាស់ក្រឡ

Cambodia News/

បន្ទាប់ពីអញ្ចើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៦ នៃទិវាជ័យជម្នះ៧មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៥)នៅថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃ ទី០៧ ខែមករា ឆ្នាំ២០២៥រួចមក ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ទទួលបេសកកម្មពិសេសប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគាស់ក្រឡ ខេត្តបាត់ដំបង រួមជាមួយ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានទី១ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគាស់ក្រឡ ខេត្តបាត់ដំបងបានដឹកនាំក្រុមការងារទាំងអស់ ចុះពិនិត្យការដ្ឋានសាងសង់ផ្លូវមួយខ្សែដែលភ្ជាប់ពីព្រំប្រទល់ស្រុកមោងឫស្សី មកឃុំព្រះផុស ស្រុកគាស់ក្រឡ ដែលមានប្រវែងសរុបមាន ១៦៣០០ម៉ែត្រ និងទទឹង១៦ម៉ែត្រ ដែលជាមូលនិធិរបស់ឃុំព្រះផុស។

ផ្លូវនេះត្រូវបានឆ្លងកាត់ភូមិតានួត ភូមិព្រៃចក ភូមិបឹងព្រះ និងភូមិតាខោ   និងភូមិសាច់ហាបផ្លូវនេះមានអត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋ ក្នុងការធ្វើចរាចរណ៍ និងដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ពីស្រុកមោងឫស្សីទៅកាន់ឃុំព្រះផុស និងស្រុកគាស់ក្រឡទាំងមូល។ មិនតែប៉ុណ្ណោះ ផ្លូវនេះជាប្រព័ន្ធប្រឡាយអបផ្លូវដែលអាចនាំទឹកពីបាសាក់ មកប្រើប្រាស់ក្នុងឃុំព្រះផុស ដើម្បីជួយប្រជាពលរដ្ឋ និងចំណេញក្នុងការបង្កបង្កើនផល  ដែលជាដំណោះស្រាយដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋដែលបានជួបប្រទះកន្លងមក៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close