《គំនិតថ្មីនៅក្នុងគម្ពីរបុរាណ》ចូលទៅ “ប្រទេសចិនឱ្យជ្រៅ” ដើម្បីស្វែងរកប្រភពនៃទស្សនៈ
Cambodia News/
មជ្ឈមណ្ឌលកម្មវិធីភាសានៃតំបន់អាស៊ីនិងអាហ្រ្វិកនៃអគ្គស្ថានីយ៍វិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបើកដំណើរការកម្មវិធី《គំនិតថ្មីនៅក្នុងគម្ពីរបុរាណ》រដូវកាលទី៣ដែលនឹងចាក់ផ្សាយនៅលើវេទិកាពហុភាសានៃ CGTN ចាប់ពីថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៥តទៅ ហើយនឹងចាក់ផ្សាយនៅលើស្ថានីយទូរទស្សន៍សំខាន់ៗនៅតាមប្រទេសជាច្រើន ។
កម្មវិធីរដូវកាលនេះមានបីវគ្គដែលឈ្វេងយល់ពីមូលដ្ឋានគ្រឹះនៃវប្បធម៌ចិននិងតម្រិះប្រាជ្ញាអភិបាលកិច្ចសង្គមតាមរបៀបដ៏រស់រវើកនិងវិចារណញាណ បង្ហាញពីកម្លាំងគំនិតនិងគុណតម្លៃប្រពៃណីដែលបង្កប់នៅក្នុងយុទ្ធសាស្ត្រអភិបាលកិច្ចរបស់ប្រទេសចិនក្នុងយុគសម័យថ្មី ហើយបង្ហាញពី “ប្រទេសចិនយ៉ាងស៊ីជម្រៅ”ដែលពិតប្រាកដនិងបីវិមាត្រ ។
កម្មវិធីនេះបានថតនៅទីក្រុង Sanming ខេត្ត Fujian ហើយបានអញ្ជើញអ្នកជំនាញខាងអក្សរសាស្ត្រចិនដ៏ល្បីល្បាញនៅលើឆាកអន្តរជាតិទៅសិក្សាស្រាវជ្រាវនៅទីតាំងផ្ទាល់ ហើយប្រើប្រាស់សៀវភៅបុរាណចិនជាតម្រុយនិងគំនិតទស្សនវិជ្ជារបស់លោក Zhu Xi ដែលជាទស្សនវិទូនៅរាជវង្សសុងខាងត្បូងជាការចាប់ផ្តើម ដើម្បីវិភាគស្ថានភាពជាក់ស្តែងនៃអភិបាលកិច្ចទំនើបក្នុងប្រទេសចិន ។
ពិធីករកម្មវិធីនេះ លោកសាស្រ្តាចារ្យ Giray ដែលជាអ្នកជំនាញចិនជនជាតិតួកគីបានចូលក្នុងទីប្រជុំជន ភូមិស្រុកនៅក្រុង Sanming ហើយធ្វើការសន្ទនាដោយស្មោះស្ម័គ្រជាមួយអ្នកគ្រប់គ្រងមូលដ្ឋាន កម្មករលើទូក អ្នកបើកកសិដ្ឋានចម្ការផ្លែឈើ កសិករ កម្មករ គ្រូពេទ្យ និងបញ្ញវន្ត ។ កាមេរ៉ាបានកត់ត្រាដំណើរសិក្សាស្រាវជ្រាវរបស់គាត់ ដោយបង្ហាញពីតថភាពក្នុងសង្គមនិងភាពកក់ក្តៅនៃមនោសញ្ចេតនារបស់ប្រជាជនដែលគាត់បានទៅទស្សនា និងគូរចេញនូវរូបភាពស្រស់ៗ រស់រវើកនិងគួរឱ្យស្រឡាញ់របស់ប្រទេសចិន ។
បន្ទាប់ពីថតកម្មវិធីរួច លោកសាស្រ្តាចារ្យ Giray បានថ្លែងថា ដំណើរកម្សាន្តបែបវប្បធម៌លើកនេះធ្វើឱ្យលោកចូលជិត “ប្រទេសចិនយ៉ាងស៊ីជម្រៅ” ។ គាត់បានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះប្រជាជនដែលរួសរាយរាក់ទាក់ ហើយស្លូតបូត និងសង្គមដែលអភិវឌ្ឍប្រកបដោយវិបុលភាព អ្វីដែលគាត់បានឃើញបានដឹងមិនត្រឹមតែបង្ហាញពីកម្លាំងទាក់ទាញបែបប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កប់នូវខ្លឹមសារថ្មីៗនៃសម័យកាលទៀតផង ។ គាត់សម្គាល់ឃើញថា តម្រិះប្រាជ្ញានៃប្រទេសចិនបច្ចុប្បន្ន ប្រៀបដូចជារបកគំហើញធំៗទាំងបួននៃសម័យបុរាណអ៊ីចឹងដែរ ពោលគឺអរិយធម៌ចិនបន្ដរួមចំណែកដល់ការរីកចម្រើនរបស់មនុស្សជាតិ ៕