ការយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់ប្រជាជនក្នុងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកលរបស់លោក Xi Jinping
Cambodia News/
សារជូនពរឆ្នាំថ្មីឆ្នាំសកលឆ្នាំ ២០២៥ បានមកដល់ តាំងពីចុងឆ្នាំ ២០១៣ មក សុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកលរបស់លោក Xi Jinping ប្រធានរដ្ឋចិនបានអមជាមួយប្រជាជនចិនឆ្លងឆ្នាំសកលចំនួន១២ ដង ។
បំណងប្រាថ្នារបស់ប្រជាជនដែលចង់បានជីវភាពរស់នៅល្អប្រសើរបានទាក់ទាញយកបេះដូងរបស់លោក Xi Jinping ។ លោក Xi Jinping បានថ្លែងនៅក្នុងសារអបអរសាទររបស់លោកថា “កិច្ចការគ្រួសារ កិច្ចការប្រទេសជាតិនិងកិច្ចការពិភពលោក ការធ្វើឱ្យប្រជាជនរស់នៅ ប្រកបដោយសុភមង្គលគឺជាកិច្ចការធំចម្បង” ។
ឆ្នាំថ្មីបំណងប្រាថ្នាថ្មី ។ លោក Xi Jinping បានថ្លែងនៅក្នុងសារអបអរសាទររបស់លោកថា “គ្រប់ក្រុមគ្រួសារទាំងអស់សុទ្ធតែសង្ឃឹមថា កុលបុត្រប្រុសស្រីនឹងទទួលបានការអប់រំល្អ មនុស្សចាស់នឹងទទួលបានសេវាថែទាំដ៏ល្អប្រសើរហើយយុវជននឹងមានឱកាសអភិវឌ្ឍន៍កាន់តែច្រើន ។ បំណងប្រាថ្នាដ៏សាមញ្ញទាំងនេះគឺជាការរំពឹងចង់បានជីវភាពរស់នៅដ៏ល្អបវររបស់ប្រជាជន “។
សុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកលក៏ជាបង្អួចមួយសម្រាប់សង្កេតមើលដំណើរការជំរុញកិច្ចកសាងប្រទេសខ្លាំងពូកែ និងការស្តារប្រជាជាតិឡើងវិញតាមរយៈទំនើបកម្មតាមបែបផែនចិន។ លោក Xi Jinping បានថ្លែងនៅក្នុងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកលថា “នៅលើដំណើរថ្មីនៃទំនើបកម្មតាមបែនផែនចិន មនុស្សគ្រប់គ្នាគឺជាតួឯក រាល់ការរួមចំណែកមានតម្លៃទាំងអស់ហើយគ្រប់ពន្លឺរស្មីសុទ្ធតែភ្លឺចែងចាំង ៕