កម្មករ​យ៉ាង​តិច​ណាស់​ ៣៤​នាក់​ស្លាប់​នៅ​ក្នុង​គ្រោះ​អគ្គិភ័យ​រោងចក្រ​ពីរ​នៅ​ប៉ាគីស្ថាន

កម្មករយ៉ាងហោចណាស់ចំនួន ៣៤នាក់បានស្លាប់នៅក្នុងគ្រោះថ្នាក់ អគ្គិភ័យរោងចក្រពីរផ្សេងគ្នា នៅប្រទេសប៉ាគីស្ថាន។

មន្ត្រីបានឲ្យដឹងថា អគ្គិភ័យបានសម្លាប់កម្មករចំនួន ២១នាក់នៅក្នុងរោង ចក្រស្បែកជើងមួយនៅទីក្រុង Lahore។ គ្រោះថ្នាក់នេះបណ្ដាលមកពីម៉ាស៊ីន ភ្លើងខូច។

លោក Karamat Ali អ្នកនាំពាក្យឲ្យក្រុមសង្គ្រោះបន្ទាន់របស់រដ្ឋាភិបាល ប៉ាគីស្ថាន បានមានប្រសាសន៍ថា ក្រុមពន្លត់អគ្គិភ័យបានចំណាយពេលជា ច្រើនម៉ោងដើម្បីគ្រប់គ្រង ស្ថានការណ៍។

ឧបទ្ទវហេតុមួយទៀតបានបណ្ដាលឲ្យកម្មករចំនួន ១១នាក់បានស្លាប់នៅ ក្នុង ព្រឹតិ្តការណ៍ភ្លើងឆេះរោងចក្រ សម្លៀកបំពាក់មួយនៅទីក្រុងកំពង់ផែ Karachi។

លោក Raja Pervez Ashraf នាយករដ្ឋមន្ត្រីប៉ាគីស្ថានបានសម្ដែងនូវការ តក់ស្លុត និងចូលរួមសោកស្ដាយចំពោះការបាត់បង់ជីវិតកម្មករ ព្រមទាំងបាន បញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធចូលរួមឲ្យអស់លទ្ធភាពក្នុង ការព្យាបាលដល់ជន រងគ្រោះដែលមានរបួស៕ (Radio Australia)

Related Articles

Back to top button
Close
Close