បទវិភាគ៖ “គំនិតផ្តួចផ្តើមចិន”ជំរុញអភិបាលកិច្ចសកលអភិវឌ្ឍទៅកាន់ទិសដៅកាន់តែយុត្តិធម៌និងសមហេតុផល

Cambodia News/

 ប៉ុន្មានថ្ងៃកន្លងទៅនេះ កិច្ចប្រជុំកំពូលG20 ដែលបើកធ្វើនៅក្រុងរីយ៉ូដឺចេណេរ៉ូ   បាន ទាក់ទាញក្រសែចក្ខុរបស់ពិភពលោក ។ សហគមន៍អន្តរជាតិសុទ្ធតែគិតពិចារណាថា ចេញដំណើរជាថ្មីម្តងទៀតពីក្រុងរីយ៉ូដឺចេណេរ៉ូ   តើមនុស្សជាតិត្រូវកសាងពិភពលោកបែបណា ? តើត្រូវកសាងពិភពលោកមួយនេះយ៉ាងម៉េច ? តើប្រទេស G20 ត្រូវដើរតួនាទីយ៉ាងណា ? លោក Xi    Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំនៅថ្ងៃទី១៨ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ ដែលបានផ្តល់ចម្លើយយ៉ាងច្បាស់លាស់ចំពោះបញ្ហាទាំងនេះ ។

“ការកសាងពិភពលោកយុត្តិធម៌និងអភិវឌ្ឍន៍រួម ” “ការពួតដៃគ្នាបង្កើតប្រព័ន្ធអភិបាលកិច្ចសកលប្រកបដោយយុត្តិធម៌និងសមហេតុផល”  ក្នុងកិច្ចប្រជុំកំពូល លោក Xi  Jinping ប្រធានរដ្ឋចិនបានលើកឡើងគំនិតផ្តួចផ្តើមដ៏សំខាន់ក្នុងន័យជំរុញការអភិវឌ្ឍរួមរបស់បណ្តាប្រទេសនានា ហើយបានប្រកាសពីប្រតិបតិ្តការ៨ចំណុចរបស់ចិន ដើម្បីគាំទ្រការអភិវឌ្ឍសកល ។ ព្រមពេលជាមួយគ្នានេះ លោក Xi  Jinping បានបកស្រាយពន្យល់ដោយគ្រប់ជ្រុងជ្រោយពីទស្សនៈអភិបាលកិច្ចសកលលើវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ ពាណិជ្ជកម្ម ឌីជីថលនិងអេកូបរិស្ថានជាដើម ដែលបានញ៉ាំងឱ្យភាគីនានាក្នុងអង្គប្រជុំមានចំណាប់អារម្មណ៍យ៉ាងទូលំទូលាយ ។

ការអភិវឌ្ឍរួមរបស់អ្នកទាំងអស់គ្នា ទើបជាការអភិវឌ្ឍដ៏ពិតប្រាកដ ។ ដើម្បីកសាងពិភពលោកដ៏យុត្តិធម៌ដែលអាចអភិវឌ្ឍរួមគ្នា ជានិច្ចិកាល ប្រទេសចិនតែងតែខិតខំប្រឹងប្រែងដើម្បីជំរុញតម្កល់ទុកការអភិវឌ្ឍជាចម្បងក្នុងរបៀបវារៈសេដ្ឋកិច្ចពាណិជ្ជកម្មអន្តរជាតិ ។ ក្នុងកិច្ចប្រជុំកំពូល G20 លោក Xi  Jinping បានលើកឡើងសំណើ៤ចំណុចទៀត ដែលពាក់ព័ន្ធដល់ពាណិជ្ជកម្ម ការបណ្តាក់ទុន អរិយធម៌អេកូឡូស៊ី បរិយាកាសកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចអន្តរជាតិ និងការប្រកាន់ខ្ជាប់ពហុភាគីនិយមជាដើម ។ ប្រការនេះបានបង្ហាញពីគំនិតផ្តួចផ្តើមជាប់រហូតរបស់ចិន ពិភពលោកដែលមានវិបុលភាពនិងស្ថិរភាព មិនអាចបង្កើតឡើងលើមូលដ្ឋានអ្នកក្រកាន់តែក្រ និងអ្នកមានកាន់តែមាននោះឡើយ បណ្តាប្រទេសនានាគួរតែជំរុញការអភិវឌ្ឍសកលដែលកាន់តែបរិយាប័ន្ន កាន់តែផ្តល់ផលប្រយោជន៍ជាទូទៅ និងកាន់តែមានភាពធន់ ។

ទន្ទឹមនឹងនេះ ប្រទេសចិនបានប្រកាសប្រតិបតិ្តការ៨ចំណុច ដើម្បីគាំទ្រការអភិវឌ្ឍសកល ក្នុងនោះបូករួមទាំងកិច្ចសហប្រតិបតិ្តការជាក់ស្តែងលើគ្រប់វិស័យ ដូចជាការពួតដៃគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”ប្រកបដោយគុណភាពខ្ពស់ ការកាត់បន្ថយភាពក្រីក្រីយ៉ាងស៊ីជម្រៅ សន្តិសុខស្បៀង និងសេដ្ឋកិច្ចឌីជីថល គាំទ្រការអភិឌ្ឍរបស់ទ្វីបអាហ្វ្រិក ពង្រីកការបើកទូលាយដោយឯកតោភាគីចំពោះប្រទេសអភិវឌ្ឍតិចតួច មានខ្លឹមសារលម្អិតនិងជាក់ស្តែង ។ ប្រទេសចិនបានសម្រេចទៀតថា នឹងចូលរួម “សហព័ន្ធសកលទប់ទល់នឹងការអត់ឃ្លាននិងភាពក្រីក្រ ”ដែលលើកឡើងដោយប្រទេសប្រេស៊ីលជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល ។ ប្រការទាំងនេះ បានបង្ហាញយ៉ាងពេញលេញថា កិច្ចការដែលប្រទេសចិនធ្វើ គឺខិតខំប្រឹងប្រែងជាមួយបណ្តាប្រទេសនានា ធ្វើឱ្យភាពក្រីក្រកន្លងផុតទៅ នឹងសម្រេចបាននូវចក្ខុវិស័យដ៏ល្អបវរ​

ការសម្រេចបាននូវការអភិវឌ្ឍរួម មិនអាចឃ្លាតពីសុក្រឹតភាពរបស់អភិបាលកិច្ចសកល ។ ក្នុងកិច្ចប្រជុំកំពូលលើកនេះ ប្រទេសចិនបានលើកឡើងគំនិតផ្តួចផ្តើមជាក់ស្តែងស្ដីពីអភិបាលកិច្ចលើវិស័យដូចជា សេដ្ឋកិច្ច ហិរញ្ញវត្ថុ ពាណិជ្ជកម្ម ឌីជីថល និងបរិស្ថានអេកូឡូស៊ីជាដើម ដោយសង្កត់ធ្ងន់លើការបង្កើតសេដ្ឋកិច្ចសកលបែបសហប្រតិបតិ្តការ  ស្ថិរភាព បើកទូលាយ ច្នៃប្រឌិតថ្មីនិងបរិស្ថានអេកូឡូស៊ី ។ ប្រការទាំងនេះបានធ្វើគម្រោងយ៉ាងលម្អិតអំពីការកែលំអអភិបាលកិច្ចសកល ។

ចេញដំណើងជាថ្មីម្តងទៀតពីក្រុងរីយ៉ូដឺចេណេរ៉ូ   ប្រទេស G20 គួរតែធ្វើជាកម្លាំងជំរុញសុក្រឹតភាពរបស់អភិបាលកិច្ចសកល និងជំរុញវឌ្ឍនភាពរបស់ប្រវត្តិសាស្ត្រជាបន្តទៀត ។ ក្នុងនាមជាសមាជិកដ៏សំខាន់មួយ ប្រទេសចិននឹងបន្តជំរុញជាបន្តបន្ទាប់នូវពហុប៉ូលភាវូបនីយកម្មដ៏ស្មើភាពនិងមានរបៀបរៀបរយ និងសកលភាវូបនីយកម្មសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍ជាទូទៅនិងប្រកបដោយបរិយាបន្ន ដើម្បីបន្សល់ទុក “ស្លាកស្នាមរបស់ចិន” និងរួមចំណែក “កម្លាំងរបស់ចិន” ក្នុងដំណើរសម្រេចបាននូវការអភិវឌ្ឍរួម និងធ្វើសុក្រឹតភាពនៃអភិបាលកិច្ចជាសកល ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close