កម្ពុជាបើកកិច្ចប្រជុំរដ្ឋមន្រ្តីថាមពលអាស៊ាននៃប្រទេសជាសមាជិកអាស៊ាន
Cambodia News
ដោយ៖ ហេង នាង
ភ្នំពេញ៖ នៅថ្ងៃទី១២ កញ្ញា ២០១២នេះ រដ្ឋមន្រ្តីថាមពលនៃប្រទេសជាសមាជិកអាស៊ានចូលរួមកិច្ចប្រជុំកំពូលប្រចាំតំបន់ អាស៊ាន ដើម្បីជម្រុញការធ្វើ សមាហរណកម្មអាស៊ាននាឆ្នាំ២០១២ ទទួលបានជោគជ័យជាមួយ នឹងការផ្គត់ផ្គង់ថាមពលឱ្យបាន គាប់ប្រសើរ។
លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលជាប្រធានអាស៊ានអំពាវនាវដល់បណ្តារដ្ឋមន្ត្រីថាមពលអាស៊ានទាំងអស់យកចិត្ត ទុកដាក់លើការបង្កើតឧបករណ៍ថាមពល សម្រាប់បម្រើផលប្រយោជន៍អាស៊ានឲ្យកាន់តែមានប្រសិទ្ធភាព។
ជាមួយគ្នានោះដែរលោក ស៊ុយ សែម រដ្ឋមន្ត្រីថាមពលកម្ពុជា បានលើកឡើងថា កិច្ចប្រជុំពាក់ព័ន្ធដទៃទៀត ក៏បានផ្តោតជាសំ ខាន់ផងដែរទៅលើការអនុវត្តផែនការសកម្មភាពតាម អនុវិស័យនៃកិច្ចសហប្រតិបត្តិការថាមពលអាស៊ាន២០១០-២០១៥៕