ការស្ទង់មតិរបស់CGTN៖តើពិភពលោកនឹងទៅកាន់ទិសដៅណា?អ្នកផ្តល់បទសម្ភាសន៍រំពឹង “ចម្លើយរបស់BRICS”

Cambodia News/

ភាពរង្គោះរង្គើកាន់តែខ្លាំងក្លា ការងើបឡើងវិញមានភាពទន់ខ្សោយ តើពិភពលោកត្រូវទៅកាន់ទិសដៅណា?ប្រទេសBRICSបានផ្តល់ចម្លើយរបស់ពួកគេ!ក្នុងឱកាសបើកកិច្ចប្រជុំកំពូលប្រទេសBRICSឆ្នាំ២០២៤ ការស្ទង់មតិរបស់បណ្តាញCGTNនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ភាគច្រើនរំពឹងថា យន្តការសហប្រតិបត្តិការរវាងប្រទេសBRICSអាចដាក់បញ្ចូលកម្លាំងចលករកាន់តែច្រើនសម្រាប់សេដ្ឋកិច្ចពិភពលោកដែលមានកម្លាំងងើបឡើងទន់ខ្សោយនិងអភិបាលកិច្ចសកលដ៏ស្មុគស្មាញនិងម៉ឺងម៉ាត់។

ប៉ុន្មានឆ្នាំកន្លងទៅនេះ ប្រទេសBRICSបានជំរុញសមិទ្ធផលអភិវឌ្ឍន៍និងកាលានុវត្តភាពឱ្យផ្តល់ផលប្រយោជន៍ដល់ប្រទេសកំពុងអភិវឌ្ឍន៍តាមរយៈការបង្កើតធនាគារអភិវឌ្ឍន៍ថ្មី និងប្រព័ន្ធបម្រុងជាបន្ទាន់។ក្នុងការស្ទង់មតិមានអ្នកផ្តល់បទសម្ភាសន៍៩២.៨៧%បានសម្គាល់ថា យន្តការនេះបានជំរុញកិច្ចសហប្រតិបត្តិការ “ប្រទេសសកលខាងត្បូង” ៩៤.២%សម្គាល់ថា ឥទ្ធិពលនៃយន្តការសហប្រតិបត្តិការBRICSកំពុងត្រូវពង្រីកជាបន្តបន្ទាប់។៩៤.៧%សម្គាល់ថា ក្នុងនាមជាយន្តការពហុភាគីដែលបង្កើតឡើងដោយប្រទេសដែលជាអង្គភាពសេដ្ឋកិច្ចងើបឡើងថ្មី ប្រទេសBRICSបានដាក់បញ្ចូលកម្លាំងចលករកាន់តែច្រើនសម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ច៕

Related Articles

Back to top button
Close
Close