រដ្ឋមន្ដ្រីក្រសួងរ៉ែ ​និងថាមពល ​លើក​ឡើង​ពី​គម្រោង​វិនិយោគ​វិស័យ​អគ្គិសនី​ចំនួន​ ២៣​គម្រោង​ ក្នុង​នោះ​មាន​គម្រោង​ប្រវត្តិសាស្ត្រ​លើកទី​១​ សម្រាប់​កម្ពុជា ដើរ​ដោយ​កម្លាំង​ខ្យល់​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ៖ លោក កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងអំពីគម្រោងវិនិយោគលើវិស័យអគ្គិសនី ចំនួន២៣គម្រោង ដែលមានតម្លៃប្រមាណ ៥៧៩០លានដុល្លារអាមេរិក ដែលគណៈរដ្ឋមន្ដ្រីដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអនុម័យកាលពីសប្ដាហ៍កន្លងទៅនេះ។

នៅក្នុង​វេទិកាពិភាក្សាស្តីពី​ «គោលនយោបាយថាមពលកម្ពុជា» នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នារសៀលថ្ងៃទី០៤​ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម ​កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងអំពីគម្រោងវិនិយោគលើវិស័យអគ្គិសនី ចំនួន២៣គម្រោង ដែលមានតម្លៃប្រមាណ ៥៧៩០លានដុល្លារអាមេរិក ដែលគណៈរដ្ឋមន្ដ្រីដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអនុម័យកាលពីសប្ដាហ៍កន្លងទៅនេះ។

ឯកឧត្តម ​កែវ រតនៈ បានអះអាងថា គម្រោងវិនិយោគដែលទើបគណៈរដ្ឋមន្ដ្រីអនុម័តនេះ មានគម្រោងមួយដែលជាគម្រោងប្រវត្តិសាស្ដ្រសម្រាប់ប្រទេសកម្ពុជា គឺការប្រើប្រាស់ថាមពលដើរដោយកម្លាំងខ្យល់។

ឯកឧត្តមបានបញ្ជាក់ថា គម្រោងទាំង២៣គម្រោងនេះ មានទុនវិនិយោគសរុបចំនួន ៥,៧៩០លានដុល្លារអាម៉េរិកមានអានុភាពសរុបចំនួន ៣៩៥០មេហ្គាវ៉ាត់ ដែលសុទ្ធតែជាថាមពលស្អាតមានរហូតដល់ ២១គម្រោង ពោលក្នុងនោះរួមមាន ថាមពលពន្លឺព្រះអាទិត្យ ឈរលំដាប់លេខ១, ថាមពលវារីអគ្គិសនី ឈរលំដាប់លេខ២ និងថាមពលខ្យល់ ឈរលំដាប់លេខ៣។

តាមការពិនិត្យ និងវិភាគលើលក្ខណៈបច្ចេកទេស សេដ្ឋកិច្ច និងសង្គម ការអភិវឌ្ឍគម្រោង ២៣ខាងលើ មានផលប្រយោជន៍ចំពោះព្រះរាជាណាចក្រកម្ពុជា ក្នុងការបំពេញប្រភពអគ្គិសនីឱ្យបានគ្រប់គ្រាន់និងទាន់ពេលតាមកំណើននៃតម្រូវការអគ្គិសនីដែលកើនឡើង ផ្តល់ប្រភពអគ្គិសនីដល់ប្រព័ន្ធបណ្តាញជាតិ ដើម្បីអាចធ្វើការផ្គត់ផ្គង់អគ្គិសនីមួយដែលអាចទុកចិត្តបាន និងមានតម្លៃសមរម្យ ដល់អ្នកប្រើប្រាស់គ្រប់ប្រភេទនៅគ្រប់ទីកន្លែងនៃព្រះរាជាណាចក្រកម្ពុជា។

គម្រោងទាំងនេះ និងបង្កើនការអភិវឌ្ឍប្រភពថាមពលក្នុងស្រុកបង្កើនការអភិវឌ្ឍថាមពលស្អាត ដែលរួមមាន ថាមពលពន្លឺព្រះអាទិត្យ ថាមពលខ្យល់ ថាមពលជីវម៉ាស ថាមពលវារីអគ្គិសនី ឱ្យបានជាអតិបរមា មានតម្លៃសមរម្យ ដើម្បីឈានទៅសម្រេចគោលដៅវិស័យថាមពលឆ្នាំ២០៣០ ឱ្យមានប្រភពថាមពលស្អាតយ៉ាងតិច ៧០% នៅក្នុងប្រភពថាមពលក្នុងស្រុកសរុប និងចូលរួមចំណែកក្នុងការសម្រេច ឱ្យបាននូវគោលដៅបរិស្ថានរបស់កម្ពុជា និងការប្តេជ្ញាចិត្តជាសកលរបស់កម្ពុជា ក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់៕

Related Articles

Back to top button
Close
Close