វេទិកាពិភាក្សាស្តីពី «គោលនយោបាយថាមពលកម្ពុជា»

​សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤នេះ ក្លិបអ្នកកាសែតកម្ពុជា ដោយមានការគាំទ្រពីក្រសួងរ៉ែ និងថាមពល និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ​បានរៀបចំវេទិកាពិភាក្សាស្តីពី «គោលនយោបាយថាមពលកម្ពុជា» នៅមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-ជប៉ុន ​(CJCC)។

វេទិកាពិភាក្សានេះមានការអញ្ជើញចូល​រួម​ពី ឯកឧត្តម កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល លោក ពុយ គា ប្រធាន​ក្លិបអ្នក​កាសែតកម្ពុជា និងអ្នក​សារព័ត៌មាន​ចំនួន​៤៩នាក់ មក​ពី៣៥ស្ថាប័ន ព្រម​ទាំងសិស្សនិសិត្សជាង៤០០នាក់​។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងអំពីគម្រោងវិនិយោគលើវិស័យអគ្គិសនី ចំនួន២៣គម្រោង ដែលមានតម្លៃប្រមាណ ៥៧៩០លានដុល្លារអាមេរិក ដែលគណៈរដ្ឋមន្ដ្រីដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអនុម័យកាលពីសប្ដាហ៍កន្លងទៅនេះ។

វេទិកាខាងលើន ក៏បានផ្តល់ឱកាសដល់អ្នកសារព័ត៌មានបានស្វែងយល់អំពីគម្រោងថាមពល​ស្អាត ឬថាមពលកកើតទ្បើងវិញនៅកម្ពុជាដែលរាជរដ្ឋាភិបាលទើបនឹងអនុម័តជាប្រវត្តិសាស្ត្រនាពេលថ្មីៗនេះ និងលើកជាសំណួរដើម្បី ឯកឧត្តមរដ្ឋមន្ត្រី បកស្រាយ និងពន្យល់បន្ថែមទាក់ទងប្រធានបទដ៏មានសារៈសំខាន់នេះ៕

Related Articles

Back to top button
Close
Close