សកម្មភាពពិសេស អបអរសាទរខួបទី៧៥នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនឈ្មោះ “សំបុត្រផ្ញើតាមពពក៖រឿងរ៉ាវអំពីខ្ញុំនិងប្រទេសចិន”
Cambodia News/
កាលពីថ្ងៃទី២៤ខែកញ្ញាតាមម៉ោងក្នុងតំបន់ សកម្មភាពពិសេស ដើម្បីអបអរសាទរខួបទី៧៥នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនឈ្មោះ “សំបុត្រផ្ញើតាមពពក៖រឿងរ៉ាវអំពីខ្ញុំនិងប្រទេសចិន”ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានប្រារព្ធធ្វើដោយជោគជ័យនៅក្រុងមូស្គូប្រទេសរុស្ស៊ី ។
លោក Shen Haixiong អនុរដ្ឋមន្រ្តីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ។ ភ្ញៀវកិត្តិយសមានដូចជាលោក Zhang Wei អគ្គទីប្រឹក្សានៃស្ថានទូតចិនប្រចាំនៅរុស្ស៊ីជាដើមបានអញ្ជើញចូលរួមសកម្មភាពនេះ ។
លោក Shen Haixiong បានថ្លែងថា សកម្មភាពនេះពោរពេញដោយមនោសញ្ចេតនាខាងវប្បធម៌មនុស្សជាតិ ស្មារតីនិងភាពល្អផូរផង់នៃវប្បធម៌របស់ចិន ។ ក្នុងឱកាសខួបទី៧៥នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានចាប់ដំណើរការសកម្មភាពនេះដើម្បីទទួលយកសំបុត្រពីទូទាំងពិភពលោក ក្នុងនោះ មានមិត្តភក្តិដែលមកពីប្រទេសជាង៦០បានផ្ញើសំបុត្រសរុបជាង១៦០០ច្បាប់ដើម្បីរៀបរាប់ពីរឿងរ៉ាវរបស់ពួកគេជាមួយប្រទេសចិនតាមរយៈភាសាខុសៗគ្នា តែបានបញ្ជូននូវមនោសញ្ចេតនាដូចគ្នា ដែលតំណាងឱ្យការរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅនៃមនោសញ្ចេតនានិងវប្បធម៌រវាងប្រទេសនានាលើពិភពលោក ៕