លោកស្រី Peng Liyuan រួមជាមួយភរិយារបស់មេដឹកនាំនៃប្រទេសអាហ្រ្វិកចូលរួមសន្និសីទស្តីពីការអប់រំស្ត្រីចិន-អាហ្វ្រិក
Cambodia News/
ដូចដែលបានកត់ត្រាដោយប្រវត្តិវិទូ ជាងពេលណាៗទាំងអស់ក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ ទំនាក់ទំនងរវាងចិន និងទ្វីបអាហ្វ្រិក ជាពិសេសឆ្នាំ២០២៤នេះ បានចាប់ដៃគ្នាបោះជំហានឈានចូលយុគសម័យថ្មីឈរយ៉ាងរឹងមាំលើទម្រនៃភក្តីភាពនិងកល្យាណមិត្ត ហើយភាគីទាំងពីរបានសម្លឹងមើលទៅអនាគតដ៏ត្រចះត្រចង់ក្នុងសហគមន៍វាសនារួមគ្នាប្រៀបដូចជាគ្រួសារតែមួយ ដោយលោក Xi Jinping បានសន្យាប្រកបដោយទំនួលខុសត្រូវខ្ពស់ថា ក្នុងរយៈពេលបីឆ្នាំខាងមុខ ប្រទេសចិនមានឆន្ទៈធ្វើការជាមួយទ្វីបអាហ្រ្វិកដើម្បីអនុវត្តសកម្មភាពនៃភាពជាដៃគូសំខាន់ៗចំនួន ១០ បូករួមទាំងការរៀនសូត្រពីអរិយធម៌ទំនើបទៅវិញទៅមក ពាណិជ្ជកម្មនិងវិបុលភាព និងកិច្ចសហប្រតិបត្តិការខ្សែសង្វាក់ឧស្សាហកម្មជាដើម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក និងជំរុញការធ្វើទំនើបកម្មនៃសកលខាងត្បូង។
ជារួម ដូចទៅនឹងសុបិនរួមរវាងចិននិងអាហ្វ្រិក ទំនាក់ទំនងរវាងចិននិងអាហ្វ្រិកដែលបានឆ្លុះបញ្ចាំងតាមរយៈវេទិកាលើកទី២៤ស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក បានឈានដល់ដំណាក់កាលនៃការរីកចម្រើនដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ។
ភាគីទាំងពីរ ចិននិងអាហ្វ្រិកមានភាពក្លាហានក្នុងបោះជំហាន លើកកម្រិតកម្ពស់ ហើយសម្លឹងមើលយ៉ាងឆ្ងាយនូវទស្សនវិស័យដើម្បីកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ និងថែរក្សាអរិយធម៌អេកូឡូស៊ី ដោយសហការគ្នា ប្រមូលផ្តុំនូវពុទ្ធិ និងកម្លាំងរបស់ប្រជាជនចិន និង អាហ្វ្រិកដែលមានចំនួនច្រើនជិត៣ពាន់លាននាក់ ដោយលាតត្រដាងនូវមាគ៌ានៃផែនទីបង្ហាញផ្លូវឆ្ពោះទៅកាន់យុគសម័យថ្មីនៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះចិន-អាហ្វ្រិកប្រកបដោយទំនុកចិត្តខ្ពស់៕