សហរដ្ឋអាមេរិកផ្ទេរគុកទៅឱ្យអាហ្វហ្កានិស្ថានគ្រប់គ្រង
គឺនៅថ្ងៃចន្ទទី ១០ កញ្ញា ឆ្នាំ២០១២នេះ ដែលពន្ធនាគារ Bagram ត្រូវផ្ទេរការ គ្រប់គ្រងពីសហរដ្ឋអាមេរិកទៅឱ្យអាជ្ញាធរ អាហ្វហ្កានិស្ថាន។ នេះជាសេច ក្តីសម្រេច ដែលបានព្រមព្រៀងគ្នាតាំងពីខែមីនា។ ឯពិធីជាផ្លូវការអាចប្រព្រឹត្ត ទៅនៅបាននៅថ្ងៃនេះ និងនៅផ្ទាល់នឹងកន្លែង។ Bagram ត្រូវបានគេចាត់ ទុកជាគុកអាមេរិកនៅអាហ្វហ្កានិស្ថាន ដែលមានការធ្វើទារុណកម្ម និងគ្មាន និយាយពីការគោរពច្បាប់សិទ្ធិមនុស្សអ្វីទេ។
សហរដ្ឋអាមេរិករង់ចាំរហូតដល់នាទីចុងក្រោយ។ កាលពីថ្ងៃទី ៩ មីនា ឆ្នាំ២០១២ ក្រុងវ៉ាស៊ីនតោន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ផ្ទេរការគ្រប់គ្រងគុកដ៏ ចម្រូងចម្រាសបំផុតមួយជាមួយនឹងអាជ្ញាធរ អាហ្វហ្កានិស្ថាន។គុក Bagram ដែល ស្ថិតនៅក្នុងខេត្ត Parwan ភាគខាងជើងក្រុងកាប៊ូល។
កិច្ចព្រមព្រៀងនោះកំណត់ឱ្យអាមេរិក មានពេល៦ខែ យ៉ាងយូរ ត្រូវប្រគល់ អំណាចទៅឱ្យភាគីអាហ្វហ្កានិស្ថានទាំងស្រុង។ ៦ខែគត់ គ្មានខ្វះមួយថ្ងៃ ពន្ ធនាគារ Bagram ក្លាយជារបស់អាហ្វហ្កានិស្ថាន។
ពន្ធនាគារ Bagram ដែលមានអ្នកទោសភាគច្រើនជាពួកតាលីបង់ឬសកម្មជនអាល់ កៃដា ល្បីខាងធ្វើទារុណកម្មនិងត្រូវបានគេចាត់ទុកថាជាគុក Guantanamo អាហ្វ ហ្កានិស្ថាន។ ក្រុមអង្គការសិទ្ធិមនុស្សធ្លាប់បានបរិហារសកម្មភាព ប្រតិបត្តិ ក្នុង គុកនេះជាច្រើនលើកច្រើនសា។ អ្នកទោសជាច្រើននាក់ (គ្មានតួលេខពិតប្រាកដ) បានថែមទាំងស្លាប់បាត់បង់ជីវិតក្នុងគុក និងជិតបួនពាន់នាក់ស្ថិតនៅក្រោយ ចំរ៉ឹងដែករង់ចាំការកាត់ទោស។
ប៉ុន្តែអ្វីដែលធ្ងន់ធ្ងរជាងនេះទៀត គឺអ្នកទោស៦០០នាក់ចុងក្រោយដែល ចាប់ខ្លួនបានក្រោយការចុះហត្ថលេខា ផ្ទេរអំណាច។ មាន៥០នាក់មិនមែនជាជន ជាតិអាហ្វហ្កានិស្ថាន ហើយដែលអាមេរិកចង់ចងឱ្យជាប់ក្នុងដៃរបស់ខ្លួន។ ប្រការនេះត្រូវបានអាហ្វហ្កានិស្ថានមើលឃើញថាជាការបដិសេធមិនគោរព បូរណ ភាព។
សូមបញ្ជាក់ថាអាមេរិកសុខចិត្តចុះហត្ថលេខានិងប្រគល់ការគ្រប់គ្រង គុកដ៏សំខាន់ មួយនេះ ជាលក្ខខណ្ឌថ្នូរនឹងកិច្ចព្រមព្រៀងយុទ្ធសាស្ត្រយូរអង្វែងរវាង សហ រដ្ឋអាមេរិកនិងអាហ្វហ្កានិស្ថាន៕ដោយ អៀង សុខម៉ិញ(RFI)