ក្លិបអ្នកកាសែតកម្ពុជាបោះជំហានចូលបណ្តាញអ្នកសារព័ត៌មានអន្តរជាតិ២២ប្រទេស

Cambodia News/

ភ្នំពេញ ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានបោះជំហានថ្មីមួយទៀតហើយនៅថ្ងៃទី៣១ ខែសីហានេះដោយបានក្លាយជាសមាជិកនៃបណ្តាញអ្នកសារព័ព័ត៌មានអន្តរជាតិ២២ប្រទេស (International Home of Journalists) ដែលប្រព្រឹត្តទៅនៅប្រទេសចិន។

លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជាបានថ្លែងពីប្រទេសចិននៅថ្ងៃសៅរ៍នេះថាថា ក.អ.ក បានចូលជាសមាជិកថ្មីរបស់ IHJ ជាមួយបណ្តាប្រទេសចំនួន១៣ទៀតនៅឯ “វេទិកាអ្នកសារព័ត៌មានផ្លូវមួយខ្សែក្រវ៉ាត់មួយ” ប្រព្រឹត្តទៅនៅទីក្រុងឆុងឈីងដែលចូលរួមដោយអ្នកសារព័ត៌មានប្រមាណ២០០នាក់មកពី៥២ប្រទេស។

តាមរយៈវេទិការ និងបណ្តាញអ្នកព័ត៌មានអន្តរជាតិនេះ ក្លិបអ្នកកាសែតកម្ពុជាអាចធ្វើការ និងទំនាក់ទំនងគ្នាជាមួយបណ្តាញអ្នកសារព័ត៌មានទាំង២២ប្រទេស និងជាបន្តបន្ទាប់នៅទូទាំងពិភពលោក។

នៅឯវេទិកានោះដែរ លោក ពុយ គា បានធ្វើជាសហប្រធានជាមួយប្រធានសហព័ន្ធសារព័ត៌មានមកពីប្រទេសរុស្ស៊ីដើម្បីដឹកនាំកិច្ចពិភាក្សាស្តីពីតួនាទីសារព័ត៌មានលើប្រធានបទ “ការអភិវឌ្ឍន៍ដែលមិនបង្កគ្រោះថ្នាក់ដោយការបំពុលបរិស្ថានដល់ពិភពលោក”៕

Related Articles

Back to top button
Close
Close