ប្រជុំប្រាក់ឈ្នួលអប្បបរមា៖ តំណាងភាគីកម្មករនិយោជិតសម្រេចដំឡើង ១៤ដុល្លារ ខណៈតំណាងភាគីនិយោជក សម្រេចដំឡើង ១ដុល្លារបន្ថែម

Cambodia News/

(ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំលើកទី២ របស់ខ្លួន ដើម្បីពិភាក្សាប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥។

ជាលទ្ធផល នៃកិច្ចប្រជុំត្រីភាគីនេះ តំណាងភាគីកម្មករនិយោជិតបានលើកឡើងនូវតួលេខកំណើនចំនួន ១៤ដុល្លារអាម៉េរិក លើតួលេខបច្ចុប្បន្ន ២០៤ដុល្លារអាម៉េរិក និងតំណាងភាគីនិយោជក បានលើកឡើងនូវតួលេខកំណើនចំនួន ១ដុល្លារអាម៉េរិក លើតួលេខបច្ចុប្បន្ន ២០៤ដុល្លារអាម៉េរិក។

អង្គប្រជុំបានឯកភាពគ្នាកំណត់កិច្ចពិភាក្សាជាលក្ខណៈត្រីភាគីបន្តទៀត នៅម៉ោង ១០:០០នាទីព្រឹក ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤៕

Related Articles

Back to top button
Close
Close