ប្រទេសចិននិងអាមេរិកធ្វើការសន្ទនាជាយុទ្ធសាស្ត្រជុំថ្មីនៅក្រុងប៉េកាំង
Cambodia News/
ថ្ងៃទី២៧ ខែសីហា លោកWangYiរដ្ឋមន្ត្រីការបរទេសចិនបានធ្វើការសន្ទនាជាយុទ្ធសាស្ត្រជុំថ្មីជាមួយលោកJake Sullivanឧបការីទទួលបន្ទុកកិច្ចការសន្តិសុខជាតិរបស់ប្រធានាធិបតីអាមេរិកនៅក្រុងប៉េកាំង។
លោកWangYiបានលើកឡើងថា ការអនុវត្តឱ្យបានល្អនូវគំនិតឯកភាពរួមរបស់ប្រមុខរដ្ឋនៃប្រទេសទាំង២ក្នុងកិច្ចជំនួបសាន់ហ្វ្រាន់ស៊ីស្កូជាទំនួលខុសត្រូវរួមរបស់ភាគីចិននិងអាមេរិក ក៏ជាភារកិច្ចចម្បងកិច្ចសន្ទនាជាយុទ្ធសាស្ត្រលើកនេះផងដែរ។
សង្ឃឹមថា ភាគីទាំង២អាចផ្លាស់ប្តូរមតិយោបល់ដោយស៊ីជម្រៅស្តីពីករណីនេះនៅក្នុងរយៈពេល២ថ្ងៃនេះ ហើយរំពឹងថា ការប្រាស្រ័យទាក់ទងលើកនេះមានលក្ខណៈជាយុទ្ធសាស្ត្រនិងមានភាពជាក់ស្តែង ទន្ទឹមនឹងនេះក៏គួរតែមានលក្ខណៈស្ថាបនា ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសចិននិងអាមេរិកឱ្យវិវឌ្ឍទៅមុខស្របតាមទស្សនទានសាន់ហ្វ្រាន់ស៊ីស្កូដោយរួមគ្នាពុះពារឧបសគ្គនិងលុបបំបាត់ការរំខាន ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយស្ថិរភាព ចីរភាពនិងភាពរឹងមាំ។
ជាការឆ្លើយតប លោកJake Sullivបានលើកឡើងថា នេះជាលើកដំបូងដែលខ្ញុំបានមកបំពេញទស្សនកិច្ចនៅប្រទេសចិនក្នុងនាមជាឧបការីទទួលបន្ទុកកិច្ចការសន្តិសុខជាតិរបស់ប្រធានាធិបតីអាមេរិក សូមអរគុណដល់ប្រទេសចិនដែលបានរៀបចំយ៉ាងដិតដល់។លោកបៃដិនប្រធានាធិបតីអាមេរិកបានធ្វើកិច្ចខំប្រឹងប្រែងក្នុងការគ្រប់គ្រងទំនាក់ទំនងរវាងអាមេរិកនិងចិន ចៀសវាងកុំឱ្យការប្រកួតប្រជែងប្រែទៅជាការប៉ះទង្គិច ហើយធ្វើកិច្ចសហប្រតិបត្តិការលើវិស័យដែលមានផលប្រយោជន៍រួម។ រំពឹងថា តាមរយៈការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រលើកនេះ យើងអាចធ្វើកិច្ចសន្ទនាប្រកបដោយប្រសិទ្ធភាពលើបញ្ហាពាក់ព័ន្ធនានា ដើម្បីអនុវត្តឱ្យបានល្អនូវគំនិតឯកភាពរួមរបស់ប្រមុខរដ្ឋនៃប្រទេសទាំង២៕