សម្ដេចធិបតី អំពាវនាវដល់ប្រជាពលរដ្ឋ ដែលបារម្ភរឿងកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម CLV-DTA កុំធ្វើសកម្មភាពប៉ះពាល់ដល់អសន្ដិសុខជាតិ

Cambodia News/

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលបារម្ភរឿងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម CLV-DTA ប្រកាន់អភិក្រម ជជែកគ្នា ប៉ុន្ដែធ្វើយ៉ាងណាកុំធ្វើសកម្មភាពប៉ះពាល់ដល់អសន្ដិសុខជាតិ នាំឱ្យខ្មែរបែកបាក់សាមគ្គីភាពជាតិ។

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយអាចារ្យ អាចារិនី ចំនួន១ពាន់នាក់។ ជំនួបសំណេះសំណាលនេះ រៀបចំឡើងនៅវិទ្យាស្ថានជាតិអប់រំ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ ទោះដក ឬមិនដក បើគ្មានឆន្ទៈការពារទឹកដី និងអធិបតេយ្យជាតិ គឺគង់តែបាត់បង់។ ដូច្នេះដើម្បីការពារទឹកដី និងអធិបតេយ្យជាតិ ត្រូវតែមានឆន្ទៈក្នុងកិច្ចការពារ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋអាចបញ្ចេញទស្សនៈរបស់ខ្លួន តែកុំមានជម្លោះ និងការបែកបាក់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រឿងតំបន់អភិវឌ្ឍន៍ត្រីកោណ មានទស្សនៈ៣ប្រភេទ គឺអ្នកសង្ស័យបាត់បង់ទឹកដី អធិបតេយ្យ, អ្នកមិនបារម្ភ និងអ្នកមិនខ្វល់អ្វីទាំងអស់ តែសុំកុំឱ្យបាត់បង់ទឹកដី បាត់បង់អធិបតេយ្យ បង្កើនការរស់នៅរបស់ប្រជាពលរដ្ឋ និងជំរុញកិច្ចអភិវឌ្ឍន៍នៅខេត្តទាំង៤នៅភាគឦសាន្ត។ សម្រាប់សម្តេចធិបតី ទស្សនៈទី៣ មានចំនួនច្រើនជាងគេ ហើយជារឿងដែលរាជរដ្ឋាភិបាលត្រូវប្រឹងប្រែងឆ្លើយតប។

សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ពលរដ្ឋ និងសាធារណជន សូមរួមគ្នាអភិវឌ្ឍន៍នៅតំបន់ព្រំដែន ដើម្បីការពារបូរណភាពទឹកដី និងការរីកចម្រើន ព្រមទាំង ដើម្បីលុបបំបាត់ការមន្ទិលសង្ស័យផងដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត រំលឹកថា ប្រវត្តិសាស្ត្រកម្ពុជា បាត់បង់ទឹកដីកាលពីមុន គឺដោយសារតែយើងបែកបាក់សាមគី្គជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពានាវដល់ប្រជាពលរដ្ឋ ត្រូវមានភាពអំណត់ ជឿជាក់ និងពិនិត្យមើលលទ្ធផលជាក់ស្ដែងលើការអភិវឌ្ឍខេត្តទាំង៤ នៃកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម CLV-DTA ថាតើមានការអភិវឌ្ឍបែបណានាពេលខាងមុខ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ចោទសួរទៅក្រុមប្រឆាំងជ្រុលនិយមនៅក្រៅស្រុកថា បើរឿងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម CLV-DTA បាត់បង់ទឹកដី ចុះហេតុអ្វីរឿងនេះតាំងពីជាង២៥ឆ្នាំមុន ពេលបក្សប្រឆាំងនៅជាសមាជិកសភាមិនព្រមជំទាស់តាំងពីពេលនោះ ទើបមកបញ្ឆេះរឿងអូសទាញយុវជនឱ្យធ្វើបាតុកម្មនាពេលនេះ?

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រឿងក្ដីបារម្ភលើកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA គឺយើងមានប្រជាពលរដ្ឋបីប្រភេទ គឺប្រជាពលរដ្ឋអ្នកមានកង្វល់ ប្រជាពលរដ្ឋក្រុមអ្នកយល់ និងក្រុមអ្នកស្ងៀមស្ងាត់ ហើយក្រុមស្ងៀមស្ងាត់នេះ គឺជាក្រុមធំបំផុត។

សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពានាវដល់ប្រជាពលរដ្ឋ ត្រូវមានភាពអំណត់ ជឿជាក់ និងពិនិត្យមើលលទ្ធផលជាក់ស្ដែងលើការអភិវឌ្ឍខេត្តទាំង៤ នៃកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម CLV-DTA ថាតើមានការអភិវឌ្ឍបែបណានាពេលខាងមុខសម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថាទស្សនៈរបស់ប្រជាពលរដ្ឋមិនចង់ឃើញ ប្រទេសបែកបាក់ និងអស្ថេរភាព ដូច្នេះត្រូវតែឆ្លើយតបឱ្យបានជូនប្រជាពលរដ្ឋសម្រាប់បំណងនេះ៕

Related Articles

Back to top button
Close
Close