ក្លិបអ្នកកាសែតកម្ពុជា នឹងបើកវគ្គបណ្ដុះបណ្ដាលពិសេសសម្រាប់មន្រ្តីអ្នកទទួលបន្ទុកព័ត៌មានជាលើកទី២ នៅថ្ងៃទី១០ ខែសីហានេះ
Cambodia News/
ភ្នំពេញ ៖ ដោយបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មន្រ្តីរាជការ អង្គការ និងក្រុមហ៊ុនឯកជន ដែលទទួលបន្ទុកកិច្ចការព័ត៌មាន ក្លិបអ្នកកាសែតកម្ពុជា នឹងបើកវគ្គបណ្ដុះបណ្ដាលពិសេសសម្រាប់មន្រ្តីអ្នកទទួលបន្ទុកព័ត៌មានជាលើកទី២ នៅថ្ងៃទី១០ ខែសីហានេះ។
វគ្គបណ្តុះបណ្តាលខាងលើនេះមានរយៈពេលពេញមួយថ្ងៃ នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ដោយមានការអញ្ជើញចូលរួមជាវាគ្មេនគឺ ឯកឧត្តម សុខ ឥសាន សមាជិកព្រឹទ្ធសភា និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា លោក ទាវ សារៈមុនី និពន្ធនាយកព័ត៌មានអប្សរាសង់ត្រាស់ នៃក្រុមហ៊ុនអប្សរាព័ត៌មាន និងលោក គី សុខលីម សហស្ថាបនិកសារព័ត៌មានឌីជីថលថ្មីៗ។
ការបើវគ្គបណ្តុះបណ្តាលខាងនេះក្នុងគោលបំណងធ្វើឲ្យទំនាក់ទំនងរវាងអ្នកសារព័ត៌មាន និងមន្រ្តីអ្នកនាំពាក្យ អាចធ្វើកិច្ចការងារជាមួយគ្នាកាន់តែល្អប្រសើរ និងយល់អំពីតម្រូវការពីគ្នាទៅវិញទៅមក។
ដើម្បីចុះចូលសិក្សាសូមទំនាក់ទំនងចុះឈ្មោះតាមរយៈ លេខទូរស័ព្ទ និងតេឡេក្រាមសម្រាប់ទំនាក់ទំនងចុះឈ្មោះ៖ 012 895 853 / 017 397 294 / 098 326 649។
សូមបញ្ជាក់ផងដែរកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤កន្លងមកនេះ ក្លិបអ្នកកាសែតកម្ពុជាបានបើកវគ្គបណ្ដុះបណ្ដាលពិសេសសម្រាប់មន្រ្តីទទួលបន្ទុកកិច្ចការសាធារណៈ និងព័ត៌មាន ដែលមានមន្ត្រីរាជការ, អង្គការ និងក្រុមហ៊ុនឯកជន ចូលរួមចំនួនជិត១០០នាក់៕