ធនាគារ​​កណ្តាល​​អឺរ៉ុប​​ត្រៀម​​លក្ខណៈ​​ជាស្រេច​​នឹងជួយ​​ប្រទេស​​ក្នុង​តំបន់​​អឺរ៉ូ​​ជួប​​នឹង​​ការ​​លំបាក​​

នៅថ្ងៃព្រហស្បតិ៍ទី៦កញ្ញាម្សិលមិញ ធនាគារកណ្តាលអឺរ៉ុប BCE បានប្រកាស ប្រាប់អ្នកដែលនៅសង្ស័យពី “ភាពឋិតថេរ” នៃតំបន៉អឺរ៉ូហើយនិងរូបិយបណ្ណ អឺរ៉ូថា គេមានកម្មវិធីគ្មានកម្រិតក្នុងការទិញប្រាក់បំណុលនៃប្រទេសទន់ខ្សោយ ក្នុងតំបន់អឺរ៉ូ មានដូចជាប្រទេសអេស្ប៉ាញនិងប្រទេសអ៊ីតាលី។

សេចក្តីសម្រេចចិត្តរបស់ធនាគារកណ្តាលអឺរ៉ុបក្នុងការជួយទិញ ដោយមាន លក្ខខណ្ឌ នូវប្រាក់បំណុលសាធារណៈនៃប្រទេសទន់ខ្សោយក្នុងតំបន់អឺរ៉ូមាន ដូចជាប្រទេសអេស្ប៉ាញនិងប្រទេសអ៊ីតាលី បានបណ្តាលឲ្យទីផ្សារមូលប័ត្រ ស្ទុះឡើងយ៉ាងខ្លាំងនៅថ្ងៃព្រហស្បតិ៍ ទី៦កញ្ញាឆ្នាំ២០១២ម្សិលមិញ។ នៅព្រឹកថ្ងៃសុក្រនេះទៀតទីផ្សារហិរញ្ញវត្ថុនៅអាស៊ីក៏បានស្ទុះ កើនឡើងគួរ ឲ្យកត់សម្គាល់ដែរ។ ចំណែកឯអត្រាការប្រាក់សម្រាប់រយៈកាល១០ឆ្នាំរបស់ ប្រទេសអេស្ប៉ាញនិង ប្រទេសអ៊ីតាលី ដែលជាប្រទេសទន់ខ្សោយក្នុងតំបន់ ចាយប្រាក់អឺរ៉ូក៏បានស្រុតចុះទាបវិញខ្លាំងណាស់ដែរ។ រីឯមជ្ឈដ្ឋាននយោបាយ ឯណោះក៏មានប្រតិកម្មខុសប្លែកគ្នា។

នៅទីក្រុងឡុងដ្រឹ៍ លោកនាយករដ្ឋមន្ត្រីអង់គ្លេស David Cameron ដែល ទទួលលោកប្រធានាធិបតីបារាំង ហ្វ្រង់ស្វ័រ ហូឡង់ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ បានថ្លែងសរសើរគំនិតផ្តួចផ្តើមរបស់ធនាគារកណ្តាលអឺរ៉ុបថា មានទស្សនៈត្រឹម ត្រូវប្រហាក់ប្រហែលនឹងប្រទេសអង់គ្លេស។ ទីក្រុងឡុងដ្រឹ៍ចង់ឲ្យធនាគារ កណ្តាល អឺរ៉ុបគាំទ្ររូបិយបណ្ណអឺរ៉ូរបស់ ខ្លួនឲ្យបានមុតមាំ។

រីឯលោកប្រធានាធិបតីបារាំង ហ្វ្រង់ស្វ័រ ហូឡង់វិញបានថ្លែងថា ប្រទេសបារាំង គោរព “ឯករាជ្យរបស់ស្ថាប័នអឺរ៉ុបមួយនេះ” ដែលអនុវត្តសមស្របតាមសិទ្ធិ និង អំណាចរបស់ខ្លួន ហើយនិងតួនាទីរបស់ ធនាគារកណ្តាលអឺរ៉ុប ដែលត្រូវប្រយុទ្ធ ប្រឆាំងទល់ នឹងបញ្ហាទំនិញឡើងថ្លៃ និងធ្វើយ៉ាងណាឲ្យតំបន់អឺរ៉ូមានសន្ទុះ កំណើនសេដ្ឋកិច្ច។

នាយករដ្ឋមន្ត្រីអ៊ីតាលី លោក ម៉ារីយោ ម៉ុងទីវិញថ្លែងថា “នេះជាគំនិតផ្តួច ផ្តើមនិងជាជំហានមួយដ៏វែងរបស់ធនាគារកណ្តាលអឺរ៉ុប ដើម្បីឲ្យមានអភិបាល កិច្ចល្អប្រសើរនៅក្នុងតំបន់អឺរ៉ូ”។

ខុសពីគេ នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ លោកស្រី អង់ហ្គេឡា មែរគែល បានថ្លែង ប្រកាសថា “ធនាគារកណ្តាលអឺរ៉ុបអនុវត្តសមស្របតាមក្របខណ្ឌឯករាជ្យ និង លក្ខន្តិកៈ របស់ខ្លួន”។ ក៏ប៉ុន្តែប្រទេសអាល្លឺម៉ង់នៅតែសម្ដែងឲ្យដឹងពីការ ប្រឆាំងរបស់គេនៅ ចំពោះមុខការទិញប្រាក់បំណុលសាធារណៈដោយធនាគារ កណ្តាលអឺរ៉ុប។

លោក Jose Manuel Barroso ដែលជាប្រធាននៃគណៈកម្មការអឺរ៉ុបបានសម្តែង គាំទ្រផែនការរបស់ធនាគារ កណ្តាលអឺរ៉ុបដែលបានប្រព្រឹត្តសមស្របតាមសិទ្ធិនិង អំណាច របស់ខ្លួន៕ដោយ សៀក សារិន (RFI)

Related Articles

Back to top button
Close
Close