សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យអភិរក្ស និងកែច្នៃសហគមន៍នេសាទ ដើម្បីបន្ថែមប្រភពចំណូលប្រជានេសាទ

Cambodia News/

ខេត្តកំពង់ចាម៖ ក្នុងពិធី ” ទិវាមច្ឆជាតិ ១កក្កដា ២០២៤ ” នៅបឹងធំ ស្ថិតក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវខិតខំពង្រីកសកម្មភាពទេសចរណ៍ធម្មជាតិ នៅតាមបណ្តាសហគមន៍ ដើម្បីទាក់ទាញភ្ញៀវទេសចរ ផ្ដល់ចំណូលថវិកាគាំទ្រជីវភាពប្រជានេសាទ។

សម្ដេចធិបតី ជំរុញឱ្យ រដ្ឋបាលជលផល ត្រូវសិក្សា កែលម្អ និងស្តារកន្លែងអភិរក្សត្រីមេពូជ និងទីជម្រកមច្ឆជាតិផ្សេងទៀត ដែលគោករីងរាក់ ជាពិសេសនៅរដូវប្រាំង ធ្វើយ៉ាងណាឱ្យមានទឹកសម្រាប់ត្រីរស់នៅបន្តពូជផង សម្រាប់ចិញ្ចឹមជីវភាពប្រជាពលរដ្ឋផង និងលើកស្ទួយដល់សេដ្ឋកិច្ចជាតិផង ហើយកន្លែងនេសាទខ្លះ ត្រូវកែច្នៃឱ្យទៅជាតំបន់ទេសចរណ៍ធម្មជាតិ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍន៍ ត្រូវបន្តចូលរួម ជំរុញចលនាដាំបន្ថែម និងរក្សាព្រៃលិចទឹក និងព្រៃកោងកាងឡើងវិញ ដើម្បីផ្តល់ជាជម្រកពងកូន សម្រាប់វារីសត្វគ្រប់ប្រភេទ ធ្វើយ៉ាងណាឱ្យសហគមន៍នេសាទ , សហគមន៍ទេសចរណ៍ទឹកប្រែ-ទឹកស្អាត មានសោភ័ណភាពកាន់តែស្រស់ស្អាត ទាក់ទាញដល់ភ្ញៀវទេសចរ និងសន្តិសុខសណ្ដាប់ធ្នាប់៕

Related Articles

Back to top button
Close
Close