កសិដ្ឋានបន្លែធម្មជាតិបូកគោ មានបន្លែជាង៣០មុខប្រមូលផលបាន១,៥តោនក្នុង១ថ្ងៃ

Cambodia News/

កំពត៖ នៅឆ្នាំ២០១៧ អ្នកឧកញ៉ាបណ្ឌិត សុខ គង់ បានសម្រេចបោះទុនជាច្រើនលានដុល្លារវិនិយោគលើវិស័យកសិកម្មទំនើបនៅលើភ្នំបូគោ ដើម្បីបង្កើតកសិដ្ឋានបន្លែសុវត្ថិភាពដ៏ធំមួយ មិនប្រើប្រាស់ថ្នាំពុលកសិកម្មគ្រប់ប្រភេទ សម្រាប់ផ្គត់ផ្គង់ជូនសណ្ឋាគារទាំង៥របស់ក្រុមហ៊ុនសុខាអូតែល និងផ្គត់ផ្គង់ជូនអតិថិជនដែលត្រូវការបរិភោគបន្លែសុវត្ថិភាព។

ក្រុមហ៊ុនបានកសាង Greenhouse លើផ្ទៃដីជាច្រើនហិកតា ដែលធំជាងគេនៅកម្ពុជា និងនាំចេញទៅកាន់ទីផ្សារបានជាង១០តោនក្នុងមួយសប្តាហ៍ ហើយការដាំដុះបន្លែនេះគឺគោរពទាំងស្រុងនូវស្តង់ដារនៃការអនុវត្តកសិកម្មល្អ(Good Agricultural Practice​-GAP) និងបានចុះបញ្ជីពាណិជ្ជកម្មកាលពីខែកក្កដាឆ្នាំ២០១៩។

លោក ណាល់ វិឆៃ ប្រធានផ្នែកបច្ចេកទេសកសិកម្មនៅបូកគោហ្វាម បានឱ្យដឹងថា ៖ កសិដ្ឋានបន្លែធម្មជាតិបូកគោ មានផ្ទៃដី១២ហិកតា ស្ថិតលើកំពូលភ្នំបូកគោ ហើយមានបន្លែជាង៣០មុខ សុទ្ធតែជាប្រភេទបន្លែដែលមានតម្រូវការទីផ្សារខ្ពស់។

បញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន AMS Economy នៅក្នុងបេសកកម្ម «ផ្សព្វផ្សាយទ្រង់ទ្រាយធំពីសក្ដានុពលនៃការអភិវឌ្ឍក្រុងបូកគោ» ដែលរៀបចំដោយក្លឹបអ្នកកាសែតកម្ពុជា លោក ណាល់ វិឆៃ បានឱ្យដឹងថា៖ កសិដ្ឋានបន្លែសរីរាង្គនៅភ្នំបូកគោ អាចប្រមូលផលបាន ១,៥តោនក្នុង១ថ្ងៃ ដាក់លក់តាមបណ្ដាទីផ្សារនៅក្នុងប្រទេសកម្ពុជា។

អ្នកគ្រប់គ្រងកសិដ្ឋានរូបនេះបានបញ្ជាក់ថា បច្ចុប្បន្ន មានបន្លែចំនួន ៣០ប្រភេទ ដាំលើរងចំនួន ១២។ ស្ថិតលើផ្ទៃដី ១២ហិកតា កសិដ្ឋានបន្លែសរីរាង្គភ្នំបូកគោ ក៏គ្រោងនឹងពង្រីកផ្ទៃដីដាំបន្ថែមផងដែរ៕

 

Related Articles

Back to top button
Close
Close