ពេលគេឃើញយើង តែគេព្រងើយ!

នៅពេលអ្នកដែលយើងស្គាល់ដើរកាត់មុខយើង ប៉ុន្តែគេបែរជាមិននិយាយរកយើង សូម្បីតែញញឹម សូមកុំអន់ចិត្តអី ព្រោះអាចមានហេតុផ្សេងៗ៖

– គេអាចមើលមិនឃើញយើង
– គេអាចប្រញាប់ពេក ភាំងមួយភ្លែត
– គេអាចធ្វើមិនស្គាល់ ព្រោះតែស្ថានការណ៍
– គេអាចធ្វើមិនឃើញ ព្រោះគេខ្ពង់ខ្ពស់ជាង
– គេអាចធ្វើមិនឃើញឬមិនហ៊ាន ព្រោះយើងខ្ពង់ខ្ពស់ជាងគេ
*****
សំខាន់ក្រេបមួយចឹប ហើយបន្តដំណើររបស់យើងទៀត។
សូមកុំយករឿងតូចតាចដាក់ក្នុងចិត្ត ដ្បិតនាំរំខានដល់ជីវិតស្រស់ស្រាយនៃយើង។
*****
មានគំនិតវិជ្ជមាន និងសុទិដ្ឋិនិយមឱ្យបានច្រើន ខណៈត្រូវប្រឹងសន្សំពុទ្ធិ និងទ្រព្យ ដោយកុំចំណាយពេលគិតរឿងគេច្រើនពេក នោះជីវិតយើងនឹងផូរផង់!
ឆាយ សុផល
៧ ឧសភា ២០២៤

Related Articles

Back to top button
Close
Close