កម្ពុជានឹងនាំចេញអង្ករ​​​ទៅកាន់ប្រទេសឥណ្ឌូ​​នេស៊ីជាខ្នាតអន្តរជាតិ​​ចំនួន១០ម៉ឺនតោន

Cambodia News

ដោយ៖ ហេង នាង

នៅថ្ងៃទី៧ កញ្ញា ២០១២ មន្រ្តីជាន់ខ្ពស់នៃរដ្ឋសភាជាតិ បានលើកឡើងថា ដើម្បីបំពេញតម្រូវការនៅក្នុងប្រទេស ដែលមាន ចំនួនប្រជាជនច្រើនលំដាប់ថ្នាក់ទី៤ នៅលើពិភពលោក កម្ពុជានឹងនាំចេញអង្ករ ជាលក្ខណៈអន្តរជាតិទៅកាន់ប្រទេសឥណ្ឌូ នេស៊ីចំនួន១០ម៉ឺនតោននៅក្នុងឆ្នាំ២០១៣ ខាងមុខនេះ។

បន្ទាប់ពីកិច្ចជំនួបរវាងសម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងលោក ម៉ាហ្ស៊ូគី អាលី ប្រធានរដ្ឋសភានៃសារធារណៈរដ្ឋឥណ្ឌូ នេស៊ី នៅវិមានរដ្ឋសភា នៅព្រឹកថ្ងៃទី៧ កញ្ញា ប្រធានគណៈកម្មាធិការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ជាតិ លោក ជាម យៀប បាននិយាយថា ប្រធានរដ្ឋសភានៃសាធារណៈរដ្ឋឥណ្ឌូនេស៊ី បានសម្តែងនូវការអរគុណចំពោះកម្ពុជា ដែលអនុញ្ញាតឲ្យរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចុះហត្ថលេខាទៅលើកិច្ចសន្យាមួយស្តីពី “ការនាំចេញអង្ករជាខ្នាតអន្តរជាតិ ទៅកាន់ប្រទេសឥណ្ឌូនេស៊ី នៅឆ្នាំ២០១៣ ខាងមុខនេះ។

លោក ចម ប្រសិទ្ធិ ប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងជារដ្ឋមន្ត្រី  ក្រសួងពាណិជ្ជកម្មកម្ពុជា បានចុះហត្ថលេខាលើ អនុស្សរណ: យោគយល់គ្នា MoU ជាមួយលោក ហ្គីតា អ៊ីរ៉ាវ៉ាន់  វ៉ឺចាវ៉ាន់ (Gita Irawan Wirjawan) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឥណ្ឌូនេស៊ី កាលពីថ្ងែទី២៨ សីហា ២០១២សម្រាប់លក់អង្ករពីកម្ពុជាទៅឥណ្ដូនេស៊ី ខណៈដែលកម្ពុជាកំពុងធ្វើជាម្ខាស់ផ្ទះ នៃកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៤៤ ដែលចាប់ផ្ដើមកាលពី  ថ្ងៃទី២៥ ខែសីហា ដល់ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១២៕

 

 

 

Related Articles

Back to top button
Close
Close