ក្រសួង​ព័ត៌​មាន ​បង្ហាញ​លទ្ធ​ផល​សិក្ខា​សាលា​តម្រង់​ទិស​ និង​ប្រមូល​ធាតុ​ចូល​ដើម្បីរៀប​ចំ​ «ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន»​​

​សារព័ត៌មាន Cambodia News/

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ការិយាល័យអ្នកនាំពាក្យ នៃក្រសួងព័ត៌មាន  បានចេញសេចក្ដីប្រកាសព័ត៌មាន បង្ហាញលទ្ធផលនៃសិក្ខាសាលាតម្រង់ទិស និងប្រមូលធាតុចូលដើម្បីរៀបចំ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» ដែលបានរៀបចំធ្វើឡើងក្នុងក្របខណ្ឌការលើកកម្ពស់ គុណភាព សីលធម៌ និងតម្លៃវិជ្ជាជីវៈសម្រាប់អាជីពសារព័ត៌មាននៅកម្ពុជា។

សិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ដ្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ដែលមានអ្នកចូលរួមសរុបចំនួន៣២៥នាក់ មានសមាសភាព ជាអ្នកសារព័ត៌មានទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងប្រព័ន្ធផ្សព្វផ្សាយទំនើប ដែលបានអញ្ជើញមកពីអង្គភាពសារ ព័ត៌មាន សមាគមសារព័ត៌មានក្នុងប្រទេសកម្ពុជា ព្រមទាំងមន្ត្រីទទួលបន្ទុកព័ត៌មានពីស្ថាប័នផ្សេងទៀត៕

 

Related Articles

Back to top button
Close
Close