ជនជាតិអាម៉េរិករត់ពន្ធគ្រឿងញៀនពីវៀតណាមទៅជាប់អន្ទាក់នៅអូស្រ្តាលី
តុលាការអូស្ត្រាលីបដិសេធមិនឲ្យជនជាតិ អាម៉េរិកស្ថិតនៅក្រៅឃុំបន្ទាប់ពីបុរស រូបនេះបានមកដល់ព្រលាន យន្តហោះនៅទីក្រុងស៊ីដនីយ៍តាមជើងយន្តហោះពី ប្រទេសវៀតណាម ហើយត្រូវបានអាជ្ញាធរចោទប្រកាន់ថាបានយកមកជាមួយនូវ សារធាតុ ដើម្បីផលិតថ្នាំញៀនចំនួន ៤គីឡូកន្លះ។
បុរសអាយុ ៤១ឆ្នាំរូបនេះបានឡើងតុលាការកណ្តាលទីក្រុងស៊ិដនីយ៍កាលពីម្សិល មិញ បន្ទាប់ពីមន្ត្រីការពារព្រំដែន និងមន្ត្រីគយ បានរកឃើញនូវសារធាតុផលិតថ្នាំញៀន ដែលអាចផលិតជាថ្នាំញៀនប្រភេទ Amphetamines ទឹកកក៕( Radio Australia)