វេទិកាពិភាក្សាលើប្រធានបទ «អាទិភាពការងាររបស់ក្រសួងឧស្សាហកម្ម វិទ្យា សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍»
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានរៀបចំវេទិកាពិភាក្សាមួយរវាងបណ្តាញសារព័ត៌មាននៅកម្ពុជាជាមួយ ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍សំដៅសិក្សាស្វែងយល់ពីក្រសួងមួយនេះ និងក៏ដូចជាផ្តល់ការចោទសួរព័ត៌មានពីសំណាក់ក្រុមអ្នកសារព័ត៌មានពីវិស័យមួយចំនួនដែលកំពុងដឹកនាំរបស់ក្រសួងមួយនេះផងដែរ។
គួរបញ្ជាក់ថាវេទិកានេះត្រូវបានរៀបចំឡើងដើម្បីពិភាក្សាលើប្រធានបទ”អាទិភាពការងាររបស់ក្រសួងឧស្សាហកម្មវិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវនុវត្តិ”នារសៀល ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២៤នាទីស្តីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
លោក ពុយ គា ប្រធានក្លិប អ្នកកាសែត កម្ពុជា បានថ្លែងក្នុងពិធីនេះឱ្យដឹងថា ការរៀបចំកម្មវិធីនេះធ្វើឡើងដើម្បីសំដៅឱ្យអ្នកកាសែតកម្ពុជាបានសិក្សាស្វែងយល់កាន់តែទូលំទូលាយថែមទៀតទៅនឹងតួនាទីភារកិច្ច បញ្ហាប្រឈម ការវាយ តម្លៃស្តង់ដា និង គុណភាពផលិតផល ការគ្រប់គ្រងសិប្បកម្ម កាកសំណល់ និងការផ្គត់ផ្គង់ទឹកស្អាតនៅទី ក្រុង និង ទីប្រជុំជន ក៏ដូចជាការងារសិក្សាស្រាវជ្រាវ ពិសោធន៍និងការអភិវឌ្ឍបច្ចេកវិទ្យា ជាដើម។
ជាមួយគ្នានេះលោកបានស្នើសុំឱ្យក្រសួងឧស្សាហកម្មដឹកនាំក្រុមអ្នកសារព័ត៌មានដើម្បីសិក្សាស្វែងយល់ពីរោងចក្រសហគ្រាស នៅតាមបណ្តាខេត្តនាថ្ងៃខាងមុខផងដែរ។
បញ្ជាក់ក្នុងពិធីនេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានឱ្យដឹងថា ជាយុទ្ធសាស្រ្តរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានបេសកកម្មអភិវឌ្ឍវិស័យឧស្សាហកម្ម និងសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME) លើកកម្ពស់សហគ្រិនភាព និងធានាការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយនិរន្តរភាពនៅកម្ពុជា។
ជាមួយគ្នានេះឯកឧត្តមបានថ្លែងដោយផ្តោតទៅលើសារៈសំខាន់នៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងពិភពលោកនាពេលបច្ចុប្បន្ន។
ឯកឧត្តមបានបញ្ជាក់ផងថាបច្ចុប្បន្នក្រសួងក្រៅពីបានផ្តោតទៅលើកិច្ចការងារអាទិភាពនានានោះក្រសួងកំពុងបានគិតគូយ៉ាងសំខាន់ផងដែរទៅលើទឹកស្អាត(ទឹកម៉ាស៊ីន)ទីប្រជុំជន ដែលផ្តល់ប្រយោជន៍យ៉ាងសំខាន់ទៅលើកការៀបចំផ្នែកសេដ្ឋកិច្ច គោលនយោបាយ ការរៀបចំជាយុទ្ធសាស្រ្ត ការដឹកនាំ ការសម្របសម្រួលជាដើម។
គួរបញ្ជាក់ថា ក្នុងវិធីនេះមានការចោទសួរ និងឆ្លើយតបជាច្រើនពីសំណាក់របស់រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាមួយបណ្តាញសារព័ត៌មានទាក់ទិនទៅនឹងទងតួនាទីភារកិច្ច បញ្ហាប្រឈម ការវាយ តម្លៃស្តង់ដានិងគុណភាពផលិតផល ការគ្រប់គ្រងសិប្បកម្ម កាកសំណល់ និងការផ្គត់ផ្គង់ទឹកស្អាតនៅទី ក្រុងនិងទីប្រជុំជន ក៏ដូចជាការងារសិក្សាស្រាវជ្រាវពិសោធន៍និងការអភិវឌ្ឍបច្ចេកវិទ្យាជាដើម៕