ក្លិបអ្នកកាសែតកម្ពុជា រៀបចំវេទិកាពិភាក្សាសារព័ត៌មាន លើប្រធានបទ «គោលនយោបាយរ៉ែ និងថាមពល នៅកម្ពុជា»
សារព័ត៌មាន ឃែមបូឌា-ញូស៍/
ភ្នំពេញ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) និងក្រសួងរ៉ែ និងថាមពល បានរៀបចំវេទិកាពិភាក្សា លើប្រធានបទ «គោលនយោបាយរ៉ែ និងថាមពលនៅកម្ពុជា» ដើម្បីផ្តល់អំពីបច្ចុប្បន្នភាពរួមទាំងស្ថានភាពទូទៅនៃវិស័យរ៉ែ និង ថាមពល សំខាន់ គោលដៅនៃការអភិវឌ្ឍប្រភពថាមពល ប្រកបដោយចីរភាព រួមទាំងបញ្ហាប្រឈមជា សកល សម្រាប់វិស័យជាអាទិភាព។
វេទិកានេះ បានប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារ សុខាភ្នំពេញ រាជធានីភ្នំពេញ ដោយរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ បាន ផ្តល់កិត្តិយស និងអញ្ជើញចូលរួមជាអធិបតី និងជាវាគ្មិន នៅក្នុងវេទិកាពិភាក្សានេះ។
លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានមានប្រសាសន៍ថា វិស័យរ៉ែ និង ថាមពលនៅកម្ពុជា ជាវិស័យគន្លឹះយ៉ាងសំខាន់ សម្រាប់ការលើកកម្ពស់កម្រិតជីវភាព របស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចនៅកម្ពុជា ។
លោកប្រធានក្លិប បានលើកឡើងថា គោលបំណងនៃការរៀបចំវេទិកាពិភាក្សា ដើម្បីជួយ អ្នកសារព័ត៌មាន បានស្វែងយល់បន្ថែម អំពីបច្ចុប្បន្ន ភាពរួមទាំងស្ថានភាពទូទៅ នៃ វិស័យរ៉ែ និងថាមពល សំខាន់គោលដៅនៃការអភិវឌ្ឍប្រភពថាមពល ប្រកបដោយចីរភាព រួមទាំងបញ្ហាប្រឈមជាសកល សម្រាប់វិស័យជាអទិភាពនេះ ។
គោលការណ៍ឧបត្ថម្ភធន (ការចេញខាត) ដើម្បីរួមចំណែកការលំបាក របស់ផ្នែកឯកជន ពាក់ព័ន្ធ និងជីវភាពរបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក៏ត្រូវបានលើកយកមកបង្ហាញ នៅក្នុងវេទិកាពិភាក្សានេះ ផងដែរ៕