ព្រះរាជក្រឹត្យតែងតាំង និងផ្តល់ឋានៈសមាសភាពប្រតិភូ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សនយោបាយនានា ១៤៥រូប ជាប្រតិភូនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។

សូមបញ្ជាក់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជានាយករដ្ឋមន្ត្រីកាល ពី ឆ្នាំ២០១៨ នៅដើមនីតិកាលទី៦។

ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាយន្តហោះការពិគ្រោះ និងផ្តល់យោបល់របស់គណបក្សនយោ បាយជូនរាជរដ្ឋាភិបាល ក្រៅក្របខណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារ ដើម្បីជា ប្រយោជន៍ដល់ការបម្រើសេវាជូនប្រជាជន និងការអភិវឌ្ឍសង្គមជាតិ ប្រកបដោយសក្តានុពល។

ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានអាណត្តដូចអាណត្តិរបស់រាជរដ្ឋាភិបាលផងដែរ ពោលក្រោយពេលរាជរដ្ឋាភិបាលត្រូវបញ្ចប់ក្នុងរយៈពេល៥ឆ្នាំ ឧត្តមក្រុមប្រឹក្សានេះ ក៏បញ្ចប់ដូចគ្នា៕

 

Related Articles

Back to top button
Close
Close