ដៃស្តាំអ្នកនយោបាយអាស្រូវឈ្មោះ Bo Xilai រងការចោទប្រកាន់
អតីតមេប៉ូលិស ដែលជាជនស្ថិតនៅក្នុងរឿងអាស្រូវនយោបាយធំជាងគេក្នុង ប្រទេសចិន កំពុងរងការចោទប្រកាន់ពីបទបោះបង់ចោលការងារ, ប្រើប្រាស់អំណាច ទាំង បំពាននិងទទួលសំណូក។
លោក Wang Lijun ដែលជាដីស្តាំរបស់អ្នកនយោបាយអាស្រូវឈ្មោះ Bo Xilai បានរត់ទៅស្ថានទូតអាម៉េរិកនៅខែកុម្ភៈ នៅមុនពេលដែលរូបលោកត្រូវបាន អាម៉េរិក ប្រគល់ទៅឲ្យអាជ្ញាធរចិន វិញ។
របាយការណ៍ ឲ្យដឹងថា អតីតមេប៉ូលិសរូបនេះ បានប្រឈមមុខគ្នាជាមួយលោក Bo Xilia ចំពោះព័ត៌មានពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មទៅលើអ្នកជំនួញជនជាតិ អង់គ្លេស ម្នាក់។
ភរិយារបស់លោក Bo Xilai ត្រូវតុលាការកាត់ទោសប្រហារជីវិត ប៉ុន្តែបានអនុញ្ញាត ឲ្យពន្យារពេលនៃការប្រហារជិវិតវិញ៕(Radio Australia)