ចិន និងអាម៉េរិកមានទស្សនៈខ្វែងគ្នាចំពោះការដោះស្រាយជម្លោះដែនសមុទ្រចិននិងស៊ីរី
សហរដ្ឋអាម៉េរិក និងចិន នៅតែមិនយល់ស្របគ្នា ក្នុងការដោះស្រាយជម្លោះ ដែន ដីរវាងប្រទេសចិន និងប្រជាជាតិអាស៊ីអាគ្នេយ៍។
រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោកស្រី Hillary Clinton បានជួបជាមួយថ្នាក់ ដឹកនាំចិន នៅក្នុងដំណើរទស្សនៈកិច្ចរបស់លោកស្រីក្នុងក្រុងប៉េកាំង។
ខណៈពេលដែលចិន កំពុងស្វែងរកដំណោះស្រាយដែនដីដោយឡែក ជាមួយវៀត ណាម និងហ្វ៊ីលីពីន លោកស្រី Hillary Clinton អំពាវនាវឲ្យមានកិច្ចប្រឹងប្រែងរួម ពីសមាគមអាស៊ាន។
ថ្នាក់ដឹកនាំចិន និងលោកស្រី Clinton ក៏មានទស្សនៈខុសគ្នាផងដែរចំពោះវិបត្តិ នៅស៊ីរី។
រដ្ឋ មន្ត្រីការបរទេសអាម៉េរិក បានសម្តែងការខកចិត្តចំពោះចិន ដែលទប់ស្កាត់មិន ឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រើប្រាស់នូវវិធានការតឹងរឹងជាងនេះ ចំពោះស៊ីរី។ប៉ុន្តែខាងចិនឯណេះវិញ ឲ្យដឹងថា ខ្លួនចង់ឲ្យប្រទេសមួយនេះ ស្វែង រកដំណោះស្រាយតាមរយៈផ្ទៃក្នុងវិញ៕ (Radio Australia)