​ស្ថានភាព​អាកាស​ធាតុ​នៅ​កម្ពុជា​សម្រាប់​ថ្ងៃទី៣១​ ខែតុលា ​ឆ្នាំ២០២៣​

សារព័ត៌មាន Cambodia News/

ភ្នំពេញ៖ ​តាមសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ របស់ក្រសួងធនធានទឹក និងឧតុនិយម​បានបញ្ជាក់ថា ​កម្ពុជាទទួលរងឥទ្ធិពលពីប្រព័ន្ធសម្ពាធខ្ពស់នៃប្រទេសចិនដែលគ្របដណ្ដប់ផ្នែកខាងជើងប្រទេសថៃ និងលាតសន្ធឹងទៅដល់សមុទ្រចិនខាងត្បូង។

​ស្ថានភាពបែប​នេះ នឹងមានលំហូរខ្យល់បក់មកពីទិសខាងជើង និងទិសឦសាន ប្រសព្វគ្នាជាមួយលំហូរខ្យល់បក់ពីទិសអាគេ្នយ៍ ដែលផ្ទុកនូវសំណើមនៃសមុទ្រចិនខាងត្បូង បង្កើតបានជាពពកភ្លៀងលើប្រទេសកម្ពុជា។ ស្ថានភាពធាតុអាកាសបែបនេះ នៅតែបន្តមានរហូតដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

នៅថ្ងៃទី៣១ ខែតុលា បណ្ដាខេត្តមួយចំនួននៅក្នុងតំបន់មាត់សមុទ្រ និងតំបន់ខ្ពង់រាប នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីពី ៣០% ទៅ ៥០%។ ចំពោះរាជធានីភ្នំពេញ និងខេត្តមួយចំនួននៅក្នុងតំបន់ទំនាបកណ្ដាល នឹងមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីពី ៤០% ទៅ ៦០%។

ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ភ្លៀងនឹងបន្តធ្លាក់លើខេត្តមួយចំនួនក្នុងតំបន់តាមសមុទ្រ និងតំបន់ខ្ពង់រាប ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដីពី ៣០% ទៅ ៥០%។

ចំណែកឯ រាជធានីភ្នំពេញ និងខេត្តមួយចំនួននៅក្នុងតំបន់ទំនាបកណ្ដាលនឹងមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ លាយឡំ ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីពី ៤០ % ទៅ ៦០%៕

Related Articles

Back to top button
Close
Close