លោកជំទាវ ពេជ ចន្ទមុនី្ន អញ្ជើញទស្សនកិច្ចនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ
សារព័ត៌មាន Cambodia News/
ភ្នំពេញ៖ តាមការផ្សាយព័ត៌មានដោយនាយកដ្ឋានច្រកទ្វារទី១ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ស្ត្រីទី១នៃកម្ពុជា បានអញ្ជើញដឹកនាំក្រុមការងារចុះទៅត្រួតពិនិត្យអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដោយឧទ្ធម្ភាគចក្រ។
លោកជំទាវ ពេជ ចន្ទមុនី្ន បានធ្វើដំណើរទៅទស្សនកិច្ចអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ តាមការគ្រោងទុក ដែលលោកជំទាវបានបញ្ជាក់នៅក្នុងបណ្តាញសង្គមកាលពីថ្ងៃអាទិត្យទី២២ ខែតុលា ក្រោយពីមានពលរដ្ឋខ្មែរជាច្រើនកុះករបានទៅមើលព្រលានយន្តហោះសៀមរាបថ្មីដែលទើបតែដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី១៦ ខែតុលា កន្លងទៅនេះ។
គូសបញ្ជាក់ថា អាកាសយានដ្ឋានសៀមរាបអង្គរ ជាអាកាសយានដ្ឋានលំដាប់ថ្នាក់ 4E ដែលមានផ្លូវរត់ប្រមាណ ៣ ៦០០ម៉ែត្រ ដែលអាចទទួលយន្តហោះប្រភេទ (Code E) ធ្វើប្រតិបត្តិការបាន។ «អាកាសយានដ្ឋានអន្តរជាតិថ្មី» នេះមានទីតាំងស្ថិតនៅភូមិក្រៀលពង ឃុំពពេល និងភូមិប្រវាល ឃុំតាប៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប មានទំហំ ២០០ហិកតា ដែលមានចម្ងាយ ៤០គីឡូម៉ែត្រពីរមណីយដ្ឋានអង្គរ និង ៥០គីឡូម៉ែត្រពីប្រជុំជនក្រុងសៀមរាប៕