រាជរដ្ឋាភិបាល៖ គ្មានការចែកថវិកា៥០០ដុល្លារឲ្យពលរដ្ឋឡើយ

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានប្រកាសបដិសេធចំពោះការបង្ហោះចែកចាយតាមបណ្តាញសង្គមថា រាជរដ្ឋាភិបាលចាប់ផ្តើមចែកជំនួយ ៥០០ ដុល្លារ ឲ្យប្រជាពលរដ្ឋ ហើយដោយគ្រាន់តែតម្រូវឲ្យចុចតំណភ្ជាប់( link )ប៉ុណ្ណោះ។

ក្រោយឃើញចែកចាយចំពោះព័ត៌មាននេះភ្លាម ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល មិនទុកយូរឡើយដោយចេញមកបដិសេធតែម្តង នារាត្រីថ្ងៃ២៥ តុលា នេះ។

ចំពោះខ្លឹមសារបដិសេធមានន័យថា មានព័ត៌មានក្លែងក្លាយមួយត្រូវបានគេបង្ហោះចែកចាយតាមបណ្តាញសង្គម ដោយអះអាងថា រាជរដ្ឋាភិបាលចាប់ផ្តើមចែកជំនួយ ៥០០ ដុល្លារដល់ប្រជាពលរដ្ឋ ហើយតម្រូវឲ្យប្រជាពលរដ្ឋចុចតំណភ្ជាប់( link )ដើម្បីត្រួតពិនិត្យ

ប្រភពបន្តថា “អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមប្រកាសបដិសេធចំពោះព័ត៌មាននេះដោយចាត់ទុកថា ជាព័ត៌មានប្រឌិតទាំងស្រុង ហើយសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋជាពិសេសអ្នកលេងបណ្តាញសង្គមទាំងអស់កុំចុចតំណភ្ជាប់នេះឲ្យសោះ ពីព្រោះអាចជាល្បិចរបស់ក្រុម Hacker ដើម្បីលួចចូលគ្រុបតេឡេក្រាម​ (Telegram) ឬហ្វេសប៊ុក (Facebook) របស់យើង ឬអាចជាមេរោគក៏ថាបាន”៕

Related Articles

Back to top button
Close
Close