សហជីព និងនិយោជក​ តំណាង​ឱ្យ​កម្មករ​ឯក​ភាពទទួលយក​ការដំឡើងប្រាក់ឈ្នួលអប្បរមាចំនួន២០៤ដុល្លារ

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ៖ សភាសម្ព័ន្ធសហជីព សហភាពសហជីព និងសហព័ន្ធសហជីព រួម​ទាំង​សមាគម​និយោជក​នៅ​កម្ពុជា​ដែល​តំណាង​​ឱ្យកម្មករនិយោជិតជាង៧០ម៉ឺនាក់នៅទូទាំងប្រទេស បានប្រកាសគាំទ្រ និងឯកភាព​ទទួលយក​ចំពោះ​ការ​ដំឡើង​​ប្រាក់ឈ្នួលអប្បរមាចំនួន២០៤ដុល្លារដែលរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចសម្រាប់កម្មករនៅឆ្នាំ២០២៤។

ក្រុមសហជីពទាំងនោះរួមមាន សភាសម្ព័ន្ធសហជីពជាតិកម្ពុជា សហភាពសិទ្ធិកម្មករកម្ពុជា និង​សមាគមនិយោជក​ក្នុង​វិស័យ​កាត់ដេរ និងវាយនភណ្ឌ និងផលិតផលធ្វើដំណើរជាដើម បានចេញសេចក្តីថ្លែង​ការណ៍​គាំទ្រ​ព្រោង​ព្រាត​ចំពោះ​ការ​ដំឡើងប្រាក់ឈ្នួលជូនកម្មកចំនួន២០៤ដុល្លារពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ។

សម្រាប់សហជីពដែលជាសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលបានលេីកឡេីងថា ការដំឡើងចំនួន២០៤ដុល្លារនេះ ត្រូវ​បាន​ធ្វើឡើងប្រកបដោយបច្ចេកទេស និងមានលក្ខណៈវិទ្យាសាស្រ្តដោយផ្អែកលើលក្ខណៈវិនិច្ឆ័យបែបសង្គម និង​សេដ្ឋកិច្ច ស្រប​តាម​ស្តង់​ដាសក​លដែ​ល​អង្គការ​អន្តរជាតិ​ខាង​ការ​ងារ​បាន​កំណត់​ក្រោម​ក្រសែ​ភ្នែក​តាម​ដាន​យ៉ាង​យក​ចិត្តទុកដាក់ពីសំណាក់សហជីពដែលជាគិតគូរប្រយោជន៍ជូនកម្មករនិយោជិត។

ដោយឡែកសមាគមនិយោជកវិញ បានអះអាងថា ក្រៅពីប្រាក់ឈ្នួលចំនួន ២០៤ដុល្លារអាម៉េរិកក្នុងមួយខែ កម្មករ នឹង​ទទួល​បានអត្ថប្រយោជន៍ផ្សេងៗដែលរួមមាន ប្រាក់ធ្វើការទៀងទាត់ ប្រាក់សោហ៊ុយធ្វើដំណើរ និងប្រាក់​ស្នាក់​នៅ​រួម​ទាំង​អត្ថប្រយោជន៍ផ្សេងៗទៀត ដែលកម្មករម្នាក់ៗអាចទទួលបានប្រាក់ឈ្នួលប្រចាំខែជាមធ្យមរហូតដល់ ២៣២ដុល្លារអាម៉េរិក។

ការទទួលបាននេះមិនទាន់រាប់បញ្ចូលនូវការចំណាយរបស់និយោជកលើការទទួលរ៉ាប់រងបង់វិភាគទានជំនួសទាំងស្រុងលើរបបថែទាំសុខភាព និងគ្រោះថ្នាក់ការងារ កា​រួម​ចំណែក​បង់​វិភាគ​ទាន​ចំនួន​ពាក់​កណ្ដាល​ជូន​កម្មករ​និយោជិត​លើ​ប្រាក់​សោធន​ដោយ​និយោជកទៀតផង។

សម្រាប់សមាគមនិយោជក ការដំឡើងប្រាក់ឈ្នួលរបស់រាជរដ្ឋាភិបាល បាននិងកំពុងដាក់ចេញនេះ នឹងចូលរួម​លើក​កម្ពស់​ជីវភាព និងបន្តរក្សា និងបង្កើតឱកាសការងារជូនបងប្អូនកម្មករនិយោជិត ព្រមទាំងបន្ដ​ជំរុញ​ឱ្យ​មាន​បរិយាកាស​វិ​និយោគ និងធុរកិច្ចកាន់តែប្រសើរឡើងប្រកបដោយភាពទាក់ទាញ។

ក្រៅពីនិយោជក និងសហជីពដែលតំណាងឱ្យកម្មករនិយោជិតជាង៧០ម៉ឺននាក់រួចហើយនោះ ប្រជាប​ពល​រដ្ឋ​សាមញ្ញ​ដែល​ជា​ឪពុកម្តាយកម្មករ អ្នកលក់ដូរ និងពលរដ្ឋទូទៅ ក៏បានអប​អរសាទ​រ​ចំពោះ​ការ​ដំឡើង​ប្រាក់​ឈ្នួល​ឱ្យ​កម្មករ​និយោជិតផងដែរ។

ពួកគាត់បានលើកឡើងព្រមៗគ្នាថា ក្នុងបរិបទសេដ្ឋកិច្ចពិភពលោកនិងតំបន់កំពុងទទួលរងការយាយីពីសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន និងផលវិបាកនៃវិបត្តិកូវីដ-១៩ ការដំឡើងបន្ថែមចំនួន៤ដុល្លារ និងការរក្សាបាននូវការងារធ្វើ គឺ​ជា​កត្តា​សំខាន់​បំផុតដែលគួរតែអបអរសាទរព្រោះថា ប្រទេស​ក្នុង​តំបន់​អាស៊ីមិន​ទាន់​មាន​ប្រទេស​ណា​មួយ​ប្រកាស​ដំឡើង​ប្រាក់​ឈ្នួលឆ្នាំ២០៤ដូចកម្ពុជានោះទេ។

ទន្ទឹមនឹងនោះ ក្រុមប្រជាពលរដ្ឋសង្កត់ធ្ងន់ថា ការ​ដំឡើង​ប្រាក់​ឈ្នួល​នៅ​កម្ពុជា​គួរតែជា​ការ​ដំឡើង​ដែល​មាន​លក្ខណៈ​ប្រកួត​ប្រជែងក្នុងតំបន់ ដើម្បីអាច​ឱ្យ​កម្ពុជា​ទាក់​ទាញ​វិនិយោគិន​បន្ថែម​ទៀត​ដែល​ជាឱកាស​បង្កើត​ការងារ​ដល់​ប្រជាពល​រដ្ឋ​ដែលពេញអាយុត្រៀមចូលធ្វើការដើម្បីចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងកំណើនសេដ្ឋកិច្ចជាតិជារួម៕

Related Articles

Back to top button
Close
Close