សម្តេចតេជោ ​ហ៊ុន​ សែន​ ផ្ញើ​សារ​ជូន​ពរ​ជន​រួម​ជាតិ​ក្នុង​ឱកាស​នៃ​ពិធី​កាន់​បិណ្ឌ​និង​បុណ្យ​ភ្ជុំបិណ្ឌ​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ ក្នុងឱកាសថ្ងៃកាន់បិណ្ឌទី ៣ សម្តេចអគ្គមហាសេនាប តីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹ ក្សា​ផ្ទាល់​ព្រះ​មហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជាតាមរយៈបណ្តា ញទំនាក់ទំនង​សង្គម​តេលេក្រាម​នាព្រឹក​ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣នេះ​បានផ្ញើសា រជូនពរបងប្អូនប្រជាពលរដ្ឋរីករាយរាយ ជួបជុំគ្រួសារនិងទទួលបានសុខសុវត្ថិភា ពក្នុងការធ្វើដំណើរគ្រប់ទីកន្លែងក្នុងឱកា សនៃពិធីកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។

សម្តេចតេជោបានមានប្រសាសន៍ថា ៖ នេះ​ជាពេលវេលាមួយ​ដែល​បង​ប្អូន​ប្រជាពល​រដ្ឋពុទ្ធបរិស័ទមាន​ឱកាស​ក្នុង​ការ​ធ្វើបុណ្យ​ទាន សន្សំកុស ល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា។ពិធីកា ន់បិណ្ឌនេះគឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ខែភទ្របទ(៣០ខែកញ្ញា)ដល់ថ្ងៃ១៤រោច ខែភទ្របទ(១៣ខែតុលា) ឆ្នាំ ២០២៣។

តាមរយៈបណ្តាញទំនាក់ទំនងសង្គមតេ លេក្រាមរបស់សម្តេចតេជោមានខ្លឹមសារទាំងស្រុងថា«អនុមោទនាថ្ងៃកាន់បិណ្ឌ ៣, ថ្ងៃទី២តុលានេះត្រូវនឹងថ្ងៃច័ន្ទ ៣រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧គឺជាថ្ងៃកាន់បិណ្ឌ​៣នៃពិធី​បុណ្យ​ភ្ជុំបិណ្ឌដែលជាពិធីបុណ្យប្រពៃណីជាតិ របស់ខ្មែរយើងដែលមានតាំងពីបុរាណ កាលមក។

នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និង​ជួប​ជុំសាច់​ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា។

ពិធីកាន់​បិណ្ឌនេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ ១រោចខែភទ្របទ(៣០ខែកញ្ញា)ដល់ថ្ងៃ ១៤រោច ខែភទ្របទ (១៣ខែតុលា) ឆ្នាំ ២០២៣។

សូមជូនពរបងប្អូនប្រជាពលរដ្ឋរីករាយរាយជួបជុំគ្រួសារនិងទទួលបានសុខសុ វត្ថិភាព​ក្នុង​ការ​ធ្វើដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ឱកាស​នៃពិធីកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌ »៕

 

Related Articles

Back to top button
Close
Close