កម្លាំងសមត្ថកិច្ចជាង ១.០០០ នាក់ កាពារសន្តិសុខមន្រ្តីអាស៊ាននៅសៀមរាប

សៀមរាប (៩ មករា ២០១២)៖ ​មន្រ្តីនគរបាលបាននិយាយថា កម្លាំងសមត្ថកិច្ច​ចម្រុះ​ប្រមាណ ១.៤៥៤ នាក់ ដែលក្នុងនោះមាន​កម្លាំង​នគរបាល ប៉េអឹម និង​ទាហាន ត្រូវបាន​ប្រើប្រាស់ ដើម្បី​ការពារ​សន្តិសុខ ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​​ការបរទេស​អាស៊ាន ដែល ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១០-​១២ ​មករា ឆ្នាំ​ ២០១២ នៅ​​ខេត្តសៀមរាប ​។

លោក​ឧត្តមសេនីយ៍ត្រី ស​ត ណា​ឌី ស្នងការ​នគរបាលខេត្តសៀមរាប​បាន​ប្រាប់​អ្នកសារ​ព័ត៌មាន​ថា សន្តិសុខ​​ត្រូវបាន​រឹតបន្តឹង ចាប់​ពី​ព្រលាន​យន្តហោះ​ខេត្តសៀមរាប តាមផ្លូវ និង​នៅតាម​សណ្ឋាគារ​។

លោកបានបញ្ជាក់ថា កម្លាំង​សមត្ថកិច្ច​ចម្រុះ ត្រូវបាន​ពង្រាយ ដើម្បី​ការពារ​សុវត្ថិភាព​ជូន​ថ្នាក់ដឹកនាំ ក្នុង​មួយ​សណ្ឋាគារ​ចំនួន ៥០ នាក់​។ ហើយ​នៅ​កន្លែង​ប្រជុំ​មានបំពាក់​ដោយ​ម៉ាស៊ីន​ស្តេន ដើម្បី​ត្រួត​ពិនិត្យ​​សុវត្ថិភាព​យ៉ាង​តឹងរឹង​បំផុត​។

Related Articles

Back to top button
Close
Close