មេដឹកនាំរដ្ឋប្រហារប្រទេសហ្គាបុងចូលកាន់តំណែងជាប្រធានាធិបតីបណ្តោះអាសន្ន​

សារព័ត៌មាន​ Cambodia News/

តូលេដូ៖ មេដឹកនាំនៃរដ្ឋប្រហារដែលបានផ្តួលរំលំប្រធានាធិបតីប្រទេសហ្គាបុង លោក Ali Bongo បាន​ស្បថ​ចូល​កាន់​តំណែង​ជាប្រធានាធិបតីបណ្តោះអាសន្ននៅថ្ងៃចន្ទនេះ ហើយ​ត្រូវ​បាន​អ្នក​គាំទ្រ​អបអរ​សាទរ​យ៉ាង​ត្រេក​ត្រអាល​ក្នុង​ពិធី​តាម​កញ្ចក់​ទូរទស្សន៍មួយ។

ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងសុន្ទរកថាមួយបន្ទាប់ពីបានស្បថចូលកាន់តំណែងជាប្រធានាធិបតីបណ្តោះអាសន្ន លោកមិនបានផ្តល់កាលបរិច្ឆេទសម្រាប់ការគ្រប់គ្រងដោយយោធានោះទេ។

នៅក្នុងរដ្ឋប្រហារលើកទីប្រាំបីនៅអាហ្រ្វិកខាងលិច និងកណ្តាលក្នុងរយៈពេលបីឆ្នាំ មន្ត្រីកងទ័ពនៅប្រទេសហ្គាបុង​ ដែល​ដឹកនាំដោយនាយឧត្តមសេនីយ៍ Brice Oligey Nguema បានដណ្តើមអំណាចនៅក្នុងប្រទេសនេះ កាលពីថ្ងៃទី ៣០ ខែសីហា ប៉ុន្មាននាទីបន្ទាប់ពី លោក Bongo ត្រូវបានប្រកាសថាជាអ្នកឈ្នះការបោះឆ្នោត​សម្រាប់អាណត្តិ​ទី ៣។

មេដឹកនាំរបបយោធារូបនេះបានប្តេជ្ញាថា នឹងប្រគល់អំណាចជូនជនស៊ីវិលវិញ បន្ទាប់ពីការបោះឆ្នោតដោយសេរី និងតម្លាភាព៕

 

Related Articles

Back to top button
Close
Close