បណ្ឌិត ហ៊ុន ម៉ាណែត អាច​នឹង​ត្រូវ​ព្រះ​មហាក្សត្រ​តែង​តាំង​ជា​នាយក​រដ្ឋ​មន្ត្រី ​នៅ​ថ្ងៃ​ទី​៧​ ខែសីហា​

សារព័ត៌មាន Cambodia News/

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាយោងតាមប្រតិទិននៃការប្រកាសលទ្ធផលផ្លូវការរបស់ គ.ជ.ប នៅថ្ងៃទី៥ ខែសីហា នោះបេក្ខភាពនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អាចនឹងត្រូវព្រះមហាក្សត្រតែងតាំងជានាយករដ្ឋមន្ត្រី នៅថ្ងៃទី៧ ខែសីហា។

តាមរយៈសារសំឡេង នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេច​មិន​បន្ត​តំណែង​ជានាយករដ្ឋមន្ត្រីក្នុងអាណត្តិថ្មីនោះឡើយ។ ការដែលសម្តេចប្រញាប់ប្រញាល់លាឈប់ពីតំណែងជា នាយក​រដ្ឋ​មន្ត្រី​នេះ គឺជាការរៀបចំទុកជាមុនសម្រាប់ការរក្សាស្ថេរភាពរយៈពេលវែង ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចូលកាន់តំណែងរបស់ បណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី មិន​បាន​រំលង​នីតិវិធីទាំងឡាយនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយពេលសម្តេចលាឈប់ពីរាជរដ្ឋាភិបាល សម្តេច​នឹងត្រូវព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រផងដែរ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ សូម​កុំមាន​ការ​បារម្ភ​ចំពោះ​​ការចាកចេញពីតំណែងជានាយករដ្ឋមន្រ្ដីរបស់សម្ដេច៕

Related Articles

Back to top button
Close
Close