សម្តេច​តេជោ ​ហ៊ុន សែន ​នឹង​កាន់​តំណែង​ជា​ប្រធាន​ព្រឹទ្ធសភា​

សារព័ត៌មាន Cambodia News/

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីប្រកាសថា នៅអំឡុងខែកុម្ភៈ ឆ្នាំ២០២៥ នឹងមានការប្រជុំ ដើម្បីបោះឆ្នោតឲ្យសម្តេចឡើងកាន់ ជាតំណែងប្រធានព្រឹទ្ធសភា ជំនួសសម្តេច សាយ ឈុំ ដែលមានវ័យចាស់ ហើយចង់មានពេលសម្រាក។

ថ្លែងក្នុងសុន្ទរកថាពិសេសរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា បន្ទាប់ពីសម្ដេចឈប់ពីតួនាទីនាយករដ្ឋមន្ត្រី សម្ដេចនឹងចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ។

សម្ដេចបានថ្លែងថាសម្ដេចអាចនឹងជំនួសការងារពីសម្ដេច សាយ ឈុំ ដែលចូលនិវត្តន៍។ ទោះមានតួនាទីជាប្រធានព្រឹទ្ធសភាក៏ដោយក៏សម្ដេចប្រកាសថាមិនលូកដៃចូលការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីនោះទេ។

សម្ដេចថ្លែងថា៖ «អស់រយៈពេល ៣៨ខ្ញុំព្រះករុណាខ្ញុំយល់ពីឯករាជ្យរបស់នាយករដ្ឋមន្ត្រីក្នុងការសម្រេចចិត្ត»៕

Related Articles

Back to top button
Close
Close