សារព័ត៌មាន​ Cambodia News/

ថ្ងៃចេញផ្សាយៈ May 24, 2022/

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន ABC News បានឲ្យដឹងថា មានកុមារចំនួន ១៨នាក់ និង មនុស្សពេញវ័យ ៣នាក់ បានស្លាប់ក្នុងហេតុការណ៍បាញ់ប្រហារនៅសាលាបឋមសិក្សាមួយកន្លែង ក្នុងរដ្ឋតិចសាស់។

មន្រ្តី​បាននិយាយថា ខ្មាន់កាំភ្លើងមានឈ្មោះថា Salvador Ramos អាយុ ១៨ឆ្នាំម្នាក់បានបើកការ​បាញ់​ប្រហារនាថ្ងៃទី ២៤ ខែ ឧសភា​ នៅសាលាបឋមសិក្សា Robb ក្នុងទីក្រុង Uvalde ដោយប្រើកាំភ្លើងពាក់កណ្ដាលស្វ័យប្រវត្តិ AR-15 សម្លាប់កុមារជាច្រើន រួម​ទាំងគ្រូបង្រៀន ហើយខ្មាន់កាំភ្លើងរូបនោះក៏បានស្លាប់ក្នុងហេតុការណ៍នោះដែរ។

អភិបាលរដ្ឋតិចសាស់ លោក Greg Abbott និយាយថា ខ្មាន់កាំភ្លើងត្រូវបានសម្លាប់ ពេល​បាញ់​តដៃ​ជា​មួយ​នឹងមន្រ្តីប៉ូលីស ហើយ​ចំនួន​មនុស្សពេញវ័យ ៣នាក់ ដែលបញ្ជាក់ថា ស្លាប់ក្នុងហេតុការណ៍នេះមិនទាន់ដឹងថា បាន​បូក​បញ្ជូន​ទាំង​ខ្មាន់​កាំភ្លើង​នោះ​ឬ​ក៏​អត់​៕ ប្រភពពី ៖ ABC News

 

 

Related Articles

Back to top button
Close
Close