៦៧.១៨លានដុល្លារជាទឹកប្រាក់ស្តាឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ដែលខូចខាតដោយសារទឹកជំនន់កាលពីឆ្នាំ២០១១
ដោយ សយ ដុល្លា
ទឹកប្រាក់ហិរញ្ញប្បទានរួមរបស់ធានាគារអភិវឌ្ឍន៍អាស៊ី កម្ចីចំនួន ៥៥លានដុល្លា ជំនួយឥតសំណងរដ្ឋាភិបាល អូស្ត្រាលីចំនួន ៥.២៥លានដុល្លារ និងរដ្ឋាភិបាលកម្ពុជាចំនួន ៦.៩៣លានដុល្លារកំពុងស្តាឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតដោយ សារទឹកជំនន់កាលពីឆ្នាំ ២០១១ ក្នុងខេត្តដែលទទួលរងគ្រោះធ្ងន់ធ្ងរចំនួន៦រួមមាន ខេត្តបន្ទាយមានជ័យ បាត់ដំបង កពង់ចាម កំពង់ធំ ព្រៃវែង និង សៀមរាប។
លោក Peter Brimble នាយករងនៃធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជាបាននិយាយថាការស្តារឡើងវិញនូវហេដ្ឋរចនាសម្ព័ន៍ដែលខូច ខាតដោយទឹក ជំនន់កាលពីឆ្នាំ២០១១និងជួយកាត់បន្ថយភាពក្រីក្រដោយប្រយោលតាមរយៈការស្តារឡើងវិញ ការកាត់បន្ថយភាពរងគ្រោះ ដោយសារ ទឹកជំនន់ ដូចជាទំនប់ទឹកនៅក្រុងព្រៃវែង នឹងជួយឲ្យប្រជាពលរដ្ឋអាចបង្កើនផលិតភាពកសិកម្ម។
គំរោងADBកំពុងធ្វើនឹងសំរេចបានមួយចំនួនរួមមានផ្លូវKC1Aប្រវែង២៧គ.មភ្ជាប់រវាងស្រុកស្រីសន្ធរ និងស្រុកកោះសូទិនខេត្ត កំពង់ចាម។ ផ្លូវនិងស្ពាន KC1B ភ្ជាប់ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលទៅឃុំមានជ័យស្រុកស្រីសន្ធរខេត្តកំពង់ចាមនិងផ្លូវចំនួន ពីរគឺផ្លូវជាតិលេខ១១និងផ្លូវជាតិលេខ៨ទៅកាន់ក្រុងព្រៃវែង។
ឃឿន ឆាង អ៊ាង អាយុ១៩ឆ្នាំនៅឃុំមានជ័យ បាននិយាយថា កាលពីឆ្នាំ២០១១ មានការពិបាកខ្លាំងក្នុងការ ធ្វើដំណើរ នាងបាន បន្តទៀតថាពេលខ្លះទៅរៀនមិនទាន់ដោយសារមានការដាច់ខូចខាតដោយសារទឹកជំនន់ ដោយធ្វើដំណើរទៅមកត្រូវឆ្លងតាម ទូកកាណូត។ ឃឿន ឆាង អ៊ាង ” ចង់ទៅរៀនឬក៏ចង់ធ្វើដំណើរទៅឃុំមានការលំបាកណាស់ ព្រោះការធ្វើដំណើរត្រូវឆ្លងតាមទូក តែឥឡូវមានចិត្តសប្បាយរីករាយព្រោះគេធ្វើផ្លូវ“។លោក ញឹម វណ្ណដាប្រធានគណកម្មាការគ្រប់គ្រងគ្រោះមហន្តរាយបាននិយាយថា ផ្លូវដែលADB បានស្តារឡើងវិញនេះគឺមាន សារៈសំខាន់ណាស់ដល់ប្រជាពលរដ្ឋ និងក្រុងព្រៃវែងទាំងមូល ព្រោះ ផ្លូវនេះជាទំនប់ខ្សែរក្រវ៉ាត់ការពារក្រុងនិងអាចទប់ទល់ ពីរការគំរាមកំហែងពីគ្រោះទឹកជំនន់នៅឆ្នាំ២០១២នេះ ទៀត។
គ្រោះទឹកជំនន់មានផលប៉ះពាល់ខេត្តចំនួន១៨ខេត្តហើយមានប្រជាពលរដ្ឋ១.៧លាននាក់ទទួលរងការប៉ះពាល់។ការវាយតំម្លៃ បឋម លើការខូចខាតនិងការបាត់បង់នានាដែលធ្វើឡើងដោយធនាគារអភិវឌ្ឍន៍អាស៊ីបានបង្ហាញថា ការខូចខាតដោយផ្ទាល់ ចំពោះ ទ្រព្យសម្បតិ្ត និងការខាតបង់ផ្នែកសេដ្ឋកិច្ចមានចំនួន៦២៤លានដុល្លារដែលក្នុងនោះ៣៤៤.៤លានដុល្លារ នៅក្នុងវិស័យ គមនាគមន៍១៧៦.៦លានដុល្លារនៅក្នុង វិស័យកសិកម្មនិង ២៧.១លានដុល្លារ នៅក្នុងវិស័យធារាសស្រ្តនិងវិស័យធនធានទឹក។