គ.ជ.ប អំពាវនាវបក្សនយោបាយ និងអ្នកគាំទ្រ គោរពក្រមសីលធម៌ ពេលឃោសនាបោះឆ្នោត

ភ្នំពេញ៖

ដើម្បីឲ្យការឃោសនាបោះឆ្នោត ប្រព្រឹត្តទៅដោយ សន្តិវិធី អហិង្សា សន្តិសុខ និងសុវត្ថិភាព នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ គណៈ​កម្មាធិការជាតិរៀបចំការ បោះឆ្នោត (គ.ជ.ប) បានអំពាវនាវដល់គ្រប់គណបក្សនយោបាយ បេក្ខជន និងអ្នកគាំទ្រ​គណបក្ស​នយោបាយទាំងអស់ត្រូវតែ គោរពតាមក្រមសីលធម៌ និងគោលការណ៍នានា។

ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល ២១ថ្ងៃ ចាប់ពីថ្ងៃទី១-២១ ខែកក្កដា ឆ្នាំ២០២៣ ដោយមានគណបក្សនយោបាយចំនួន១៨ បានចូលរួមបោះឆ្នោត នាពេលខាងមុខ។

យោងតាមសេចក្ដីអំពាវនាវរបស់ គ.ជ.ប​ បានឲ្យដឹងថា តាមច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ (ច.ប.ត.រ) ការ​ឃោសនា​បោះឆ្នោតមាន ទិសដៅឲ្យគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោត ធ្វើការផ្សព្វផ្សាយកម្មវិធីនយោបាយ របស់ខ្លួនជូនអ្នកបោះឆ្នោត។ ការឃោសនាបោះឆ្នោត គឺជាសកម្មភាពមួយចំនួនដែលត្រូវធ្វើជាសាធារណៈ ដើម្បីបញ្ចុះ​បញ្ចូល​អ្នក​បោះ​ឆ្នោត ឲ្យបោះឆ្នោតគាំទ្របេក្ខជន ឬគណបក្សនយោបាយណាមួយ៕

 

Related Articles

Back to top button
Close
Close