ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រារព្ធខួប ៤៦ឆ្នាំ នៃ​ដំណើរ​ឆ្ពោះទៅ​រក​ការ​ផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញអបអរសាទរប្រារព្ធខួប៤៦ឆ្នាំ នៃ

ទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៣) ដែលពិធីអបអរសាទរនេះប្រារព្ធធ្វើឡើងនៅក្រសួងការពារជាតិ។

គួររំលឹកថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ គឺជាខួបគម្រប់ ៤៦ឆ្នាំ នៃ​ដំណើរតស៊ូ​ឆ្ពោះ​ទៅរកការរំដោះ​ជាតិ​របស់​សម្តេច​តេជោ ​ហ៊ុន ​សែន ​និង​យុទ្ធមិត្ត ​ដើម្បី​រំដោះ​ជាតិ​ និង​ប្រជា​ជន​កម្ពុជា​ចេញ​ពី​ការ​កាប់​សម្លាប់​នៃ​របប​ប្រល័យ​ពូជ​សាសន៍ ​ប៉ុល ​ពត​។ ​ថ្ងៃទី២០ ​ខែមិថុនា ​ឆ្នាំ១៩៧៧ ​ជា​ពេល​ដែល​សមមិត្ត​ ហ៊ុន ​សែន​ ក្នុ​ងវ័​យ ​២៥​ឆ្នាំ ​រួម​នឹង​យុទ្ធមិត្ត​ដ៏ស្ម័គ្រ​ស្មោះ ​៤​រូប​ផ្សេង​ទៀត ​បាន​សម្រេច​ចិត្ត​ក្នុង​ស្ថាន​ភាព​ដ៏​តាន់​តឹង​បំផុត​លាចាក​ទឹក​ដី ​លា​ចាក​ឧត្តមភរិយា​ និង​កូន​ក្នុង​ផ្ទៃ​ជាទី​ស្រឡាញ់​ធ្វើ​ដំណើរ​ជ្រែក​ស្បៃ​រាត្រី​​ឆ្លង​កាត់​ព្រំ​ដែន​ទាំង​គ្រោះ​ថ្នាក់​បំផុត ​ឆ្ពោះ​ទៅ​កាន់​ប្រទេស​វៀត​ណាម ​ដើម្បី​ស្វែង​រកគាំទ្រ​ក្នុង​ការ​រំដោះ​ជាតិ ​និង​ប្រជាជន​កម្ពុជា​ ចេញ​ពី​ក្រញាំ​បិសាច​ដ៏​សែន​ឃោរ​ឃៅ ​ប៉ុល​ពត។​​

ផ្តើម​ចេញ​ពី​ដំណើរ​តស៊ូជា​មួយ​ទឹក​ចិត្ត​ដ៏​មុះ​មុត​នោះហើ​យ ទើប​នាំ​ឱ្យ​មាន​ការ​រំដោះ​ប្រទេស​ជាតិ ​និង​ប្រជា​ជន​កម្ពុជា​ ចេញ​ពី​របប​វាល​ពីឃាត ​ប៉ុល ​ពត ​នៅថ្ងៃ​ទី៧ ​ខែមករា​ ឆ្នាំ​១៩៧៩​ ហើយ​ឈាន​ឆ្ពោះ​ទៅ​រក​ការ​បិទ​បញ្ច​ប់​ភ្លើង​សង្គ្រាម​ បិទ​បញ្ចប់​​ការ​បែក​បាក់​ជាតិ​ នាំ​មក​នូវ​ការ​បង្រួប​បង្រួម​ជាតិ​ ឯក​ភាព​ជាតិ ​និង​ការ​កសាង​អភិវឌ្ឍ​ប្រទេស​ឱ្យ​រីក​ចម្រើន​ដូច​ពេល​បច្ចុប្បន្ន។

ដើម្បីរំលឹក​ដល់ស្លាកស្នាមប្រវត្តិសាស្ត្រដ៏មានគុណតម្លៃសម្រាប់ជាតិ និងប្រជាជន និងដើម្បីគាស​រំលើង​ឱ្យ​ឃើញ​នូវ​វីរភាព​របស់​កុលបុត្រខ្មែរក្នុងការតស៊ូដើម្បីជាតិ និងប្រជាជនសម្រាប់កុលបុត្រខ្មែរជំនាន់ក្រោយនោះ នៅឆ្នាំ២០១៧ ដែល​ចំខួប​៤០​ឆ្នាំនៃការចេញតស៊ូនេះ សម្តេចតេជោ ហ៊ុន សែន រួមនឹងយុទ្ធមិត្តដែលនៅមានជីវិតពេលនោះ បាន​ធ្វើ​ដំណើរ​រួមគ្នាទៅកាន់គ្រប់ចំណុចក្នុងដំណាក់កាលតស៊ូនោះ។ ចាប់តាំងពីឆ្នាំ២០១៧នោះមក ក្រសួងការពារជាតិ ក៏បាន​ទទួល​ភារកិច្ចរៀបចំប្រារព្ធពិធីមួយនេះជារៀងរាល់ឆ្នាំ។ បន្ថែមពីលើនោះ ក៏មានការរៀបចំសាងសង់នូវសំណង់នានា នៅលើ​តំប​ន់​ប្រវត្តិសាស្ត្រមួយនេះផងដែរ ដើម្បីតម្កល់ទុកជាមរតកដល់មនុស្សជំនាន់ក្រោយ។

គេហទំព័រ Facebook , បណ្តាញ Telegram និង YouTube សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់(Live)ពិធីនេះ នៅម៉ោង 7ព្រឹក៕

Related Articles

Back to top button
Close
Close