សម្តេចតេជោ៖ ក្រុមអ្នកនយោបាយប្រឆាំងកំពុងហូរចូលមកក្នុងគណបក្សប្រជាជនកាន់តែច្រើន

សារព័ត៌មាន​ Cambodia News/

ខេត្តកំពង់ឆ្នាំង៖ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងថា ឥឡូវនេះចលនារបស់អ្នកនយោបាយប្រឆាំងកំពុងតែហូរ ចូល​មកក្នុងគណបក្សប្រជាជនកាន់តែច្រើន។ យើងស្វាគមន៍ទាំងអស់ ដើម្បីរួមកសាងប្រទេសកម្ពុជា។

សម្តេច​តេជោបាន​ថ្លែងបែបនេះ​ក្នុងពិធីសំណេះសំណាលជា មួយកម្មករកម្មការិនីសរុបជិត២ម៉ឺននាក់មកពីរោង ចក្រសហ​គ្រាស​ចំនួន​ ១១ ដែលកំពុងដំណើរអាជីវកម្មក្នុងស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣​នេះ។

សម្ដេចតេជោក៏បានបញ្ជាក់ថា បងប្អូនដែលបានមកចូលរួមជាមួយគណបក្សប្រជាជន គឺយើងស្វាគមន៍ទាំងអស់ លើក​លែង​តែ​បុគ្គល​​ម្នាក់​គត់​គឺ​អាជនក្បត់ជាតិបីជំនាន់ (សម រង្ស៊ី )១រូបគត់។

សូមជម្រាបថា មួយរយៈចុងក្រោយនេះមានចលនាផ្ដាច់ខ្លួនចេញពី សម រង្ស៊ី ជាច្រើន ដែល​យើង​បាន​មើល​ឃើញ​ជា​បន្ទ្រម​ទ្រព្យ​ចុង​ក្រោយគឺមន្ត្រីជាន់ខ្ពស់មួយនៃក្រុមចលនា សម រង្សី គឺលោក អ៊ូ ច័ន្ទឬទ្ធិ បានប្រកាសផ្ដាច់ខ្លួនពី សម រង្ស៊ី និង​ស្នើសុំចុះ​ចូល​ជា​មួយ​បក្សប្រជាជន។ ក្រោយផ្ដាច់ខ្លួននិងសុំចុះចូលលោក អ៊ូ ច័ន្ទឬទ្ធិ ត្រូវបានព្រះមហាក្សត្រលើកលែងទោសឲ្យផងដែរ៕

 

Related Articles

Back to top button
Close
Close